ព័ត៌មានជាតិ
ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៧ ខែសីហា អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ក្នុងបណ្ដាខណ្ឌទាំងនេះ
BY Khmernote Media
August 23, 2023
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕



ប្រភព៖ អគ្គិសនីកម្ពុជា – EDC