ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចឧត្តមសេនីយ៍ឯក ស រដ្ឋា និងឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មកជាអគ្គស្នងការរងនគរបាលជាតិ

BY
Khmernote Media
August 24, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមអនុក្រឹត្យរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២រូប នៃក្រសួងមហាផ្ទៃ។

*ទី១៖ ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

*ទី២៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

Share This Post: