ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ផ្អាកប្រើប្រាស់សាលសន្និសីទចតុម្មុខជាបណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុលដំបូល និងពិដាន

BY
Khmernote Media
August 24, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកប្រើប្រាស់ សាលសន្និសីទចតុម្មុខ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថាប័នជាតិ អន្តរជាតិ ទាំងអស់មេត្តាជ្រាបថា សាលសន្និសីទចតុម្មុខ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងការរៀបចំ កម្មវិធីផ្សេងៗមួយរយៈពេល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣។ ការផ្អាកដំណើរការ ប្រើប្រាស់សាលសន្និសីទចតុម្មុខ នាពេលនេះ គឺដើម្បីធ្វើការជួសជុលដំបូល និងពិដាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកដំណើរការឡើងវិញ នៅពេលការជួសជុល ត្រូវបានបញ្ចប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ស្ថាប័នជាតិ អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Share This Post: