ព័ត៌មានជាតិ

យុវជនម្នាក់បង្ហោះម៉ូតូធំបង្កសំលេងរំខានលើខ្នងភ្នំគីរីរម្យ ត្រូវបានសមត្ថកិច្ចស្រុកភ្នំស្រួច ឃាត់ខ្លួនយកមកអប់រំ

BY
Khmernote Media
August 28, 2023

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅវេលាម៉ោង០៩៖៣០នាទី ស្ទាវបង្ហោះម៉ូតូលើ ខ្នងភ្នំគីរីរម្យ ត្រូវបានថតរូបដោយពលរដ្ឋ បញ្ជូនឲ្យសមត្ថកិច្ចនគរបាល អំពីសកម្មភាពបង្ហោះម៉ូតូធំ ម៉ាក HO NDA CBR កំលាំង 1000CC ពណ៌ខ្មៅ គ្មានផ្លាកលេខ 97 នៅចំណុចលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលនិងគ្រោះថ្នាក់បំផុត។

បន្ទាប់ពីបានឃើញសកម្មភាពនៅក្នុងវីដេអូ និងទទួលបានបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ និងឃាត់បានម្ចាស់ម៉ូតូខាងលើមានឈ្មោះ ហ៊ុត លីម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ រួមជាមួយវត្ថុតាងម៉ូតូនាំមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកភ្នំស្រួច។

យោងតាមប្រភពបានអោយដឹងថា ម្ចាស់ម៉ូតូនេះគឺមានជំនាញខាងបង្ហោះម៉ូតូនិងធ្លាប់ធ្វើសកម្មភាពច្រើនលើកច្រើនសារណាស់មកហើយ ក្នុងពេលធ្វើសកម្មភាព គឺគេចង់បង្ហាញអំពីទេពកោសល្យនិងទឹកដៃរបស់គេក្នុងការអនុវត្តតាម ប្រព័ន្ធបណ្ដាញ YOUTUBE បុគ្គលខាងលើបានទទួលស្គាល់ថា សកម្មភាពបង្ហោះម៉ូតូនេះ គឺជាខ្លួនប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំមិនអោយប្រព្រឹត្ដសកម្មភាពបែបនេះជាបន្តទៀត ព្រោះនាំអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិងរស់នៅប្រកបអាជីវកម្មនានា ពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលទង្វើធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ៕

Share This Post: