ព័ត៌មានជាតិ

កម្លាំងជំនាញ CMAC រកឃើញគ្រាប់បែ.កទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ជាង២៣០គីឡូក្រាម នៅតំបន់ព្រលានយន្តហោះថ្មី

BY
Khmernote Media
August 29, 2023

​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មុននេះបន្តិចបានឱ្យដឹងថា មន្ត្រីជំនាញ CMAC រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ជាង ២៣០គីឡូក្រាម នៅតំបន់ព្រលានយន្តហោះថ្មី ដែលកំពុងអភិវឌ្ឍន៍។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC បានបញ្ជាក់ថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ជាង ២៣០គីឡូក្រាមនេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ដោះបន្សាប និងដឹកជញ្ជូនចេញពីគោលដៅដោយសុវត្ថិភាពហើយ ៕

ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC

Share This Post: