ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Momo challenge កំពុងគំរាមកំហែងកុមារតូចៗតាមរយៈវីដេអូគំនូរជីវចល Peppa Pig ឬ Fortnite

    BY autoadmin February 27, 2019
    Momo challenge កំពុងគំរាមកំហែងកុមារតូចៗតាមរយៈវីដេអូគំនូរជីវចល Peppa Pig ឬ Fortnite

    ថ្មីៗនេះនាយិកាសាលាមួយចំនួនបានព្រមានដល់អាណាព្យាបាលកុមារតូចៗ អំពីហានិភ័យទៅលើការមើលវីដេអូរបស់ពួកគេ។ ជាក់ស្តែង «ហ្គេមធ្វើអត្តឃាត» ដែលមានឈ្មោះថា Momo កំពុងតែវាយប្រហារអនឡាញ ដោយ clip វីដេអូ «Momo challenge» នេះនឹងបង្ហាញខ្លួននៅពេលដែលកូនតូចៗរបស់លោកអ្នកកំពុងមើល Peppa Pig ឬ Fortnite ។

    សាលារៀននៅទូទាំងប្រទេសអង់គ្លេសបាននិយាយថា កុមារត្រូវបានគេកំណត់គោលដៅដោយរូបភាពគួរឱ្យរន្ធត់ និងឈុតនៃតួអង្គដ៏រំខាន នៅលើគេហទំព័រចែករំលែកវីដេអូ។ ហើយ Momo challenge នេះគឺមានទាក់ទិននឹងការស្លាប់របស់កុមារចំនួន ២ករណី ដោយវានឹងធ្វើឱ្យកុមារភ័យខ្លាច និងធ្វើរឿងអ្វីមួយដែលមានហានិភ័យ ឬសម្លាប់ខ្លួនតែម្តង។

    មិនថាកូនតូចៗរបស់អ្នកកំពុងតែមើលវីដេអូពី Youtube (សម្រាប់កុមារ) ជាធម្មតា វីដេអូ Momo challenge ដ៏រន្ធត់នេះអាចនឹងចេញមកដោយឯកឯងជាពិសេសគឺនៅពេលកូនតូចៗរបស់អ្នកមើលវីដេអូ Peppa Pig ឬ Fortnite។ Momo challenge នេះនឹងបំភ័យកូនតូចរបស់អ្នក ហើយគំរាមកំហែងពួកគេឱ្យធ្វើរឿងដែលមានហានិភ័យ ដោយមិនឱ្យប្រាប់ដល់អាណាព្យាបាលនោះឡើយ។

    ស្តាប់មើលទៅវាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ដូច្នេះលោកអ្នកដែលជាអាណាព្យាបាលកូនតូច គួរយកចិត្តទុកដាកឱ្យមែនទែន ទៅលើវីដេអូដែលពួកគេចូលចិត្តមើល។ ហើយរូបរាងរបស់ Momo គឺគួរឱ្យខ្លាចមែនទែន ដែលលោកអ្នកអាចមើលឃើញនៅខាងក្រោម ហើយវាគ្រាន់តែជារូបថតធម្មតាប៉ុណ្ណោះ ព្រោះ clip របស់ Momo challenge អាចនឹងមានភាពគួរឱ្យខ្លាចជាងនេះទៅទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: