ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ – គីម ជុងអ៊ុន មានសុទិដ្ឋិនិយមខ្ពស់ចំពោះកិច្ចពិភាក្សានុយក្លេអ៊ែរ

    BY autoadmin February 28, 2019
    លោក ដូណាល់ ត្រាំ – គីម ជុងអ៊ុន មានសុទិដ្ឋិនិយមខ្ពស់ចំពោះកិច្ចពិភាក្សានុយក្លេអ៊ែរ

    ហាណូយ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានញញឹមចាប់ដៃគ្នា និងបរភោគអាហារពេលល្ងាចជុំគ្នា កាលពីល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ដោយបង្ហាញសុទិដ្ឋិនិយមថា ការដោះដូរការទូតផ្ទាល់ខ្លួនរបស់ពួកគេនឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីកម្មវិធីនុយក្លេអ៊ែរនៅព្យុងយ៉ាង។

    មុនចាប់ផ្តើមកិច្ចពិភាក្សារយៈពេលពីរម៉ោង និងអាហារពេលល្ងាច នៅសណ្ឋាគារប្រណីតមួយក្នុងរដ្ឋធានីវៀតណាមលោក ត្រាំ បានទស្សទាយថា នឹងមានកិច្ចប្រជុំកំពូលមួយដែលទទួលបាន «ជោគជ័យ» នៅថ្ងៃព្រហស្បតិ៍ និងបញ្ចប់នៅក្នុងពិធីចុះហត្ថលេខាដែលមិនទាន់បានកំណត់មួយ។

    ការជួបជុំគ្នារយៈពេលពីរថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រមេដឹកនាំទាំង ២ នៅក្នុងប្រទេសសឹង្ហបុរីក្នុង ខែមិថុនា ដែលជាកន្លែងលោក ត្រាំ បានចាប់ផ្តើមការវាយលុកមន្តស្នេហ៍របស់គាត់ដើម្បីព្យាយាមឱ្យលោក គីម បោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់គាត់៕

    អត្ថបទ​៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: