ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្ដល់ជូនការវះ-កាត់ ជំងឺរោគស្ត្រី ដោយឥតគិតថ្លៃជូនស្ត្រីដែលមានវិបត្តិ

    BY Khmernote Media August 31, 2023
    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្ដល់ជូនការវះ-កាត់ ជំងឺរោគស្ត្រី ដោយឥតគិតថ្លៃជូនស្ត្រីដែលមានវិបត្តិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការវះកាត់ ជំងឺរោគស្ត្រី ដោយឥតគិតថ្លៃ ជូនស្ត្រីដែលមានវិបត្តិតាមកាលបរិច្ឆេទដូចខាងក្រោម៖

    ១.ការពិគ្រោះជំងឺរោគស្ត្រី៖ ជំងឺស្រុតសរីរាង្គ ជំងឺប្រដាប់ភេទមិនប្រក្រតីពីកំណើត ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣

    ២.ការវះកាត់រោគស្ត្រី៖ ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

    សូមធ្វើការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅផ្នែកសម្ភព និងរោគស្ត្រី ឬ តាមរយៈលេខទូរស័ព្ទ 087 701 373 ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay