ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្នាក់ក្នុងចំណោមអ្នកមុជទឹកជួយសង្គ្រោះក្រុមកីឡាករទាំង ១៣នាក់ ពីរូងភ្នំថាំហ្លួង ទទួលបានមេដាយពីមហាក្សត្រីយានីអង់គ្លេស Elizabeth II

    BY autoadmin February 28, 2019
    ម្នាក់ក្នុងចំណោមអ្នកមុជទឹកជួយសង្គ្រោះក្រុមកីឡាករទាំង ១៣នាក់ ពីរូងភ្នំថាំហ្លួង ទទួលបានមេដាយពីមហាក្សត្រីយានីអង់គ្លេស Elizabeth II

    អ្នកមុជទឹកម្នាក់ក្នុងចំណោមអ្នកមុជទឹកជាច្រើន ដែលបានជួយសង្គ្រោះក្រុមកីឡាករថៃចំនួន ១៣នាក់ (កុមារា ១២នាក់ និងគ្រូបង្វឹកម្នាក់) ត្រូវបានប្រគល់ពានរង្វាន់ George Medal ដោយមហាក្សត្រីយានី Elizabeth ទី២ ដែលបង្ហាញពី «ភាពក្លាហានដ៏អស្ចារ្យ»។ លោក John Volanthen បានទទួលកិត្តិយសក្នុងពិធីមួយនៅឯវិមាន Buckingham ក្នុងទីក្រុងឡុងដ៍។

    លោក John Volanthen វ័យ ៤៧ឆ្នាំ និងសហការីរបស់គាត់ គឺលោក Richard Stanton គឺជាមនុស្សដំបូងគេ ដែលរកឃើញក្រុមកីឡាករដែលជាប់គាំង និងនាំទៅដល់ការជួយសង្គ្រោះចុងក្រោយរបស់ពួកគេកាលពីឆ្នាំមុន។ លោកបាននិយាយថា លោក «មានកិត្តិយសខ្ពស់» ក្នុងការទទួលបានពានរង្វាន់នេះ។ ហើយរង្វាន់ដ៏ធំបំផុតមួយទៀតដែលគាត់ធ្លាប់មានពីមុនគឺ ការដឹងថាកុមារាទាំងអស់នោះបានរួចជីវិត៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: