ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបានហើយជនសង្ស័យ ដែលទទួលផលចោរកម្ម ទិញស្លាកលេខរថយន្ត និងដកហូតស្លាករថយន្តបានចំនួន ៥គូ

    BY Khmernote Media September 1, 2023
    ឃាត់ខ្លួនបានហើយជនសង្ស័យ ដែលទទួលផលចោរកម្ម ទិញស្លាកលេខរថយន្ត និងដកហូតស្លាករថយន្តបានចំនួន ៥គូ

    យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ ទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច) ឃាត់នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

    សម្ភារៈដកហូត៖ ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យឈ្មោះ នាង ឡន។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay