ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរដល់ការនាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរាមករាំបង្ហាញនៅលើភ្នំទឹកកកនៅប្រទេស New Zealand

    BY Khmernote Media September 2, 2023
    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរដល់ការនាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរាមករាំបង្ហាញនៅលើភ្នំទឹកកកនៅប្រទេស New Zealand

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណ និងកោតសរសើរដល់សិល្បករ សិល្បការិនី ដែលបានគ្រងឈុតអប្សរា រាំបង្ហាញដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand ។

    ដោយភ្ជាប់ជាមួយវីដេអូឃ្លីបមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand» ។

    សូមបញ្ជាក់ជូនថា ឃ្លីបវីដេអូនោះ រាំដោយ នាថការីរបាំបុរាណ សុគា គីមលាង ដែលបានពត់ពែនខ្លួន បង្ហាញក្បាច់រាំដ៏រស់រវើកស័ក្តិសមជានាថការីរបាំបុរាណខ្មែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay