ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា

    BY Khmernote Media September 4, 2023
    កម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក)។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២នឹង០០នាទី នៅចំណុចខាងកើតស្ថានីយ៍ប្រេងសាំងតូតាល់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានឲ្យដឹងថាជនសង្ស័យរួមមាន៖
    ១-ឈ្មោះ ធីម សុខម៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
    ២-ឈ្មោះ សំ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
    ៣-ឈ្មោះ សឿន ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនNIC ស្នាក់នៅផ្ទះជួល បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
    ៤-ឈ្មោះ គង់ មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
    ៥-ឈ្មោះ វ៉ុន សុវណ្ណដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងវ៉ែនតា ស្នាក់នៅ ហាង វ៉ែនតា ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ៦-ឈ្មោះ គីម ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូ ចំនួន៤គ្រឿង និងទូរស័ព្ទដៃ ចំនួន៤គ្រឿង។

    បច្ចុប្បន្នក្រុមជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay