ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំឲ្យបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ
- September 4, 2023
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យពិនិត្យបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ ១១៥ដុល្លារ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា យល់ឃើញថា តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួនទៀត។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះលិខិតឆ្លងដែន ខ្ញុំគិតថា យើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្ដិច ខណៈបច្ចុប្បន្នតម្លៃជាង១០០ដុល្លារ» ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






