រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរត្រូវបន្ដដោះស្រាយសំណើ សំណូមពរ ឬការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ
- September 7, 2023
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរទាំងអស់ ត្រូវតែយកចិត្តទុកដាក់ តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានា របស់ប្រជាពលរដ្ឋ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ សាលាខេត្ដស្វាយរៀង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ជំរុញដល់រដ្ឋបាលខេត្ត គប្បីយកចិត្តទុកដាក់បន្តអនុវត្តន៍ ជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការផ្តល់សេវាសាធារណៈ ដោយយកចិត្តទុកដាក់តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ បន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការងារផ្ទេរមុខងារពីថ្នាក់ជាតិ ដែលត្រូវក្ដាប់ឱ្យជាប់ ដើម្បីប្រសិទ្ធភាពការងារ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានលើកឡើងនូវចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្ដិទី៧នេះ ដែលបានកំណត់នូវបាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព។ ចំពោះគោលដៅយុទ្ធសាស្រ្ត៥ រួមមាន ការធានាឱ្យបានកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ឱ្យបានកាន់តែច្រើន ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ការបន្តពង្រឹង សមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: