ព័ត៌មានជាតិ
ស្នងការនគរបាលខេត្ដកំពត បញ្ជាក់ថា ចាប់ពីយប់ម៉ោង២ទាបភ្លឺ ក្រុមក្មេងទំនើងដែលមិនចេះសម្រាន្តយប់ នឹងត្រូវប្រមូលយកមកទុកឱ្យសំរាកនៅអធិការដ្ឋានវិញ
BY Khmernote Media
September 8, 2023
ខេត្តកំពត៖ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី០៧ ខែកញ្ញានេះទៅ រាល់យប់ម៉ោង ២៖០០នាទីទាបភ្លឺ បើប្រទះឃើញក្រុមក្មេងទំនើង ដែលមិនចេះសម្រាន្តយប់ នឹងត្រូវប្រមូលយកមកទុកអោយសំរាកនៅអធិការដ្ឋានវិញ។

បើយោងតាមការបង្ហោះរបស់ ស្នងការនគរបាលខេត្ដកំពត បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីយប់នេះតទៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង២៖០០នាទី ទាបភ្លឺក្រុមប្អូនៗដែលមិនចេះសម្រាន្តយប់ ( ក្មេងទំនើង ) និងត្រូវប្រមូលយកមកទុកអោយសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានអោយឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ។ វិធានការណ៍នេះនិងអនុវត្តទាំង០៩ ក្រុងស្រុក» ៕

ប្រភព៖ ស្នងការនគរបាលខេត្ដកំពត