ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ជិត២ម៉ឺន នៅខេត្តកំពង់ស្ពឺ

BY
Khmernote Media
September 8, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹកស្អែកនេះ ថ្ងៃសៅរ៍ ៩រោច ខែ​ស្រា​ព​ណ៍​ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០​២៣​សម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំ​នួន ១៨ ២៦៥នាក់ មកពីរោងចក្រ ​សហគ្រាសចំនួន១៤ ដែ​លមា​នមូ​ល​ដ្ឋា​ន​នៅ​ក្នុ​ង​ស្រុ​ក​សំ​រោ​ងទង ខេត្តកំពង់ស្ពឺ។

រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ព​លើ​ស​ម្លៀ​ក​បំ​ពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: