ព័ត៌មានជាតិ
រដ្ឋមន្ត្រី ឌិត ទីណា សម្រេចចាត់តាំង ឯកឧត្តម ឃឹម ហ្វីណង់ និងលោកជំទាវ អ៊ឹម រចនា ជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
BY Khmernote Media
September 9, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេច ស្តីពី ការចាត់តាំងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ២រូប។

រដ្ឋមន្ត្រី ឌិត ទីណា សម្រេចចាត់តាំងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសមាសភាពដូចខាងក្រោម៖
១. លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២. ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕


