រឿងទាំង ១០ ដែលអ្នកមិនគួរធ្វើពេលទៅទស្សនាប្រទេសថៃក្នុង ឆ្នាំ២០១៩ នេះ
មានកន្លែងកម្សាន្ត និងរឿងជាច្រើន ដែលជំរុញចិត្តអ្នកនៅពេលដែលលោកអ្នកបានមកកាន់ប្រទេសអាស៊ីមួយដ៏មានប្រជាប្រិយ និងស្រស់ស្អាតមួយនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយទន្ទឹមនឹងការកម្សាន្តដ៏សម្បូរបែប វានៅតែមានរឿងមួយចំនួនដែលអ្នកគួរតែដឹង និងជៀសវាងកុំប្រព្រឹត្តឱ្យសោះ ទោះបីជាវាមើលទៅទំនងក៏ដោយ។ ហើយអត្ថបទនេះនឹងណែនាំអស់លោកអ្នកឱ្យដឹងនូវ ១០ចំណុច ដែលអ្នកគប្បីកុំធ្វើឱ្យសោះពេលទៅទស្សនាប្រទេសថៃ៖
១. ហែលទឹកនៅឆ្នេរសមុទ្រ Andaman ភាគខាងត្បូងក្នុងរដូវវស្សា៖ ជារៀងរាល់ឆ្នាំមានមនុស្សប្រហែល ៥០នាក់ បានលង់ទឹកស្លាប់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចភូកេត។ ភាគច្រើននៅក្នុងរដូវវស្សា ដែលមានខ្យល់មូសុងនៅភាគនិរតី បក់បោកបក់លើឆ្នេរ Andaman នេះ។

២. ជួលម៉ូតូ៖ អាចមានករណីខ្លះលោកអ្នកគ្រាន់តែមាន Passport គឺអាចខ្ចីម៉ូតូបានហើយ ប៉ុន្តែអ្វីដែលអ្នកគួរតែដឹងគឺ អ្នកមិនគួរឱ្យនរណាស្គាល់ ឬចម្លង Passport របស់អ្នកនោះឡើយ។ ម៉្យាងទៀតអ្នកគួរតែដឹងថា ផ្លូវនៅក្នុងប្រទេសថៃ គឺជាផ្លូវដែលសម្បូរគ្រោះថ្នាក់បំផុតជាពិសេសបើអ្នកមានអាយុក្រោម ៣០ឆ្នាំ ហានិភ័យគឺកាន់តែខ្ពស់។

៣. ទៅលេងសត្វខ្លា ឬការសម្តែងសត្វ៖ សត្វល្មូន សត្វស្លាប ក្រពើ ខ្លា ផ្សោត និងសត្វផ្សេងៗទៀត សុទ្ធតែមិនមែនជាសត្វចិញ្ចឹម។ តើវាចាំបាច់ដែរទេដែលអ្នកនឹងទៅមើលការសម្តែងរបស់វា? ជាការពិតវាសម្រេចលើអ្នក ប៉ុន្តែអ្នកគួរដឹងថា សត្វព្រៃទាំងនោះគឺមិនមែនកើតមកដើម្បីតែជាប់ច្រវ៉ាក់ ឬសម្តែងជាអ្វីមួយដើម្បីកម្សាន្តភ្នែកមនុស្សនោះទេ។

៤. ចូលទៅសួនសត្វ៖ សួនសត្វនៅតំបន់អាស៊ីគឺនៅមានលក្ខណៈបូរាណនៅឡើយ។ អ្នកប្រហែលជាអាចគិតថា សួនសត្វនឹងផ្តល់ផាសុកភាពដល់សត្វទាំងនោះ ប៉ុន្តែជាក់ស្តែងសត្វមួយចំនួនគឺមានតែស្បែកដណ្ដប់ឆ្អឹង និងមិនមានផាសុកភាពឡើយ ដោយសាររបៀបនៃការថែរក្សារបស់ពួកគេនៅមានកម្រិត។

៥. ជិះលើខ្នងដំរី៖ ជាការពិតនៅថៃគឺសម្បូរសត្វដំរី និងជុំរំដំរីណាស់ ប៉ុន្តែឥលូវនេះច្បាប់កាន់តែតឹងរ៉ឹងថែមទៀត ដែលទំនាក់ទំនងរវាងសត្វ និងមនុស្សនឹងត្រូវបានហាមឃាត់ សូម្បីតែការចិញ្ចឹម និងលាងដំរីក៏ដោយ។

៦. ទៅរត់ហាត់ប្រាណក្នុងអំឡុងពេលថ្ងៃ៖ នៅប្រទេសថៃភាគច្រើនគេប្រារព្ធកម្មវិធីរត់ផ្សេងៗ ចាប់ពីម៉ោងប្រហែល ៤-៥ព្រឹក ក៏ព្រោះថាអាកាសធាតុនៅក្នុងប្រទេសនេះគឺក្តៅខ្លាំងណាស់។

៧. ឡើងជិះតាក់ស៊ី ឬតុកតុក ដោយមិនតថ្លៃជាមុន៖ តំបន់ទេសចរណ៍ភាគច្រើននៅក្នុងប្រទេសថៃ សម្បូរដោយតុកតុក និងតាក់ស៊ី ដើម្បីរងស់ចាំបម្រើភ្ញៀវទេសចរណ៍ជាមួយនឹងតម្លៃសមរម្យ ប៉ុន្តែក៏នៅមានកន្លែងមួយចំនួនដែលតាក់ស៊ី ឬតុកតុកទាំងនោះមានតម្លៃថ្លៃដោយហេតុផលផ្សេងៗ ដូច្នេះអ្នកគួរតែនិយាយថ្លៃជាមួយពួកគេជាមុនសិន។

៨. កុំចុះហត្ថលេខាផ្តេសផ្ដាស៖ ជាការពិតណាស់ អ្នកមិនគួរចុះហត្ថលេខាលើអ្វិឱ្យសោះ ប្រសិនបើវាពុំមានការយល់ស្របពីមន្ត្រីថៃ ឬជាមេធាវីបរទេស។ អ្នកស្ថិតនៅក្នុងប្រទេសដទៃ អ្នកគួរប្រយ័ត្នឱ្យបានខ្ពស់បំផុត មិនថាអ្នកចង់ចាប់ផ្តើជំនួញអ្វីមួយ។

៩. ឈ្លោះជាមួយមន្ត្រីប៉ូលិសថៃ៖ កុំឈ្លោះជាមួយពួកគេឱ្យសោះ! ករណីបើអ្នកមានបញ្ហាអ្វីមួយ អ្នកត្រូវឱ្យដំណឹងដល់ពួកគេ ប៉ុន្តែហាមដាច់ខាតរឿងឆេវឆាវជាមួយពួកគេ អ្នកអាចត្រូវបានអូសចូលគុកដោយភាពឆេវឆាវនេះ។

១០. ចុងក្រោយគឺការស្លៀកពាក់៖ សម្រាប់ជនជាតិប៉ែកខាងលិច ការស្លៀកពាក់របស់ពួកគេមានការខុសប្លែកពីពួកអាស៊ី។ អ្នកគួរប្រយ័ត្នរឿងស្លៀកពាក់នេះ បើអ្នកមិនច្បាស់ថា ស្លៀកពាក់បែបណាសមរម្យអ្នកអាចសួរអ្នកស្រុកនៅទីនោះបន្ថែមដើម្បីកុំឱ្យមានការស្លៀកពាក់របស់អ្នកមិនសមរម្យ៕

អត្ថបទ៖ លីដា
ប្រភព៖ thethaiger