ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ក្រសួងកសិកម្ម ប្រកាសលើកពេលប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣

    BY Khmernote Media September 10, 2023
    ជូនដំណឹង! ក្រសួងកសិកម្ម ប្រកាសលើកពេលប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសលើកពេលប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រាប់ឆ្នាំ២០២៣។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់បេក្ខជនជា សិស្ស និស្សិត ដែលបានដាក់ ពាក្យស្នើសុំសិទ្ធិប្រឡងប្រជែង និងទទួលបានសលាកប័ត្រឯកត្តជន ដើម្បីចូលរួមប្រឡងប្រជែងក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖

    ដើម្បីអនុវត្តនូវសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងយោងសេចក្តីជូនដំណឹងលេខ៧១១៩ កសក.សជណ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការប្រឡងប្រជែងចូល បម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣ ក្រសួងសូមជម្រាបជូនថា កាល-បរិច្ឆេទនៃការប្រឡងប្រជែងដែលបានកំណត់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មណ្ឌលប្រឡងនៅសាកលវិទ្យាល័យ- ភូមិន្ទកសិកម្ម ខាងមុខនេះ នឹងត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ។ ចំពោះកាលបរិច្ឆេទថ្មី និងព័ត៌មានផ្សេងៗទៀតពាក់ព័ន្ធនឹងការប្រឡងប្រជែងខាងលើនេះ ក្រសួងកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ នឹងជម្រាបជូនដំណឹងនៅពេលក្រោយ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay