ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងទំនើង៨នាក់ ដែលយកមួកសុវត្ថិភាពវា.យអ្នកដទៃឲ្យរងរបួស នៅសង្កាត់ចោមចៅទី១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media September 10, 2023
    ក្រុមក្មេងទំនើង៨នាក់ ដែលយកមួកសុវត្ថិភាពវា.យអ្នកដទៃឲ្យរងរបួស នៅសង្កាត់ចោមចៅទី១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដែលធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយអ្នកដទៃឲ្យរងរបួស ប្រព្រឹត្តនៅចំណុចមុខសាលារៀន មិគីវេ ភូមិត្រពាំថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១:៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

    លោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា មុនកើតហេតុនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង ១១:៤០នាទី ជនរងគ្រោះ និងក្រុមជនសង្ស័យ ជាសិស្សរៀននៅសាលារៀននៅមិគីវេជាមួយគ្នា ដែលមានទីតាំង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ហើយក្រុមទាំង០២ មានជម្លោះពាក្យសំដីនិងគ្នា។ លុះដល់ម៉ោង ចេញទៅផ្ទះក្រុមជនសង្ស័យបាននាំបក្ខពួកខាងចំនួន០៨នាក់ ជិះម៉ូតូ យកមួកសុវត្ថិភាពវាយទៅលើក្រុមជនរងគ្រោះ តែដេញវាយមិនត្រូវ។

    ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនបង្កមកអនុវត្តតាមនីតិវិធីច្បាប់។ ក្រោយពីទទួលពាក្យសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង០៨នាក់ខាងលើ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ធ្វើការសួរនាំ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay