ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងផ្តល់រង្វាន់១លានដុល្លារដល់នរណាម្នាក់ ដែលអាចរកឃើញកូនប្រុសអតីតមេដឹកនាំអាល់កៃដា Osama bin Laden

    BY autoadmin March 1, 2019
    អាមេរិកនឹងផ្តល់រង្វាន់១លានដុល្លារដល់នរណាម្នាក់ ដែលអាចរកឃើញកូនប្រុសអតីតមេដឹកនាំអាល់កៃដា Osama bin Laden

    សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះ បានប្រកាសផ្តល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានអំពីកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden ដែលពេលនេះកូនប្រុសរបស់គាត់ប្រហែលជានឹងឡើងកាន់ជាមេដឹកនាំថ្មី នៃបណ្ដាញជ្រុលនិយមមួយនេះ។ លោក Hamza bin Laden ដែលជាកូនរបស់អតីតមេដឹកនាំអាល់កៃដានេះ មានរហ័សនាមថា «ព្រះអង្គម្ចាស់រាជបល្ល័ង្កនៃជីហាដ» ហើយគាត់នឹងក្លាយជាមុខសញ្ញាថ្មីសម្រាប់អាមេរិក។

    មានការសង្ស័យមួយបានឱ្យដឹងថា គាត់បានចេញចូលនៅក្នុងប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឬផ្ទះឃុំខ្លួននៅអ៊ីរ៉ង់។ សេចក្តីរាយការណ៍ក៏បានឱ្យដឹងថា កូនប្រុសរបស់អតីតមេដឹកនាំ អាល់កៃដា មួយនេះនឹងកាន់ដំណែងបន្តពីឪពុករបស់គាត់ ដែលនេះជាមូលហេតុអាមេរិកមិនអាចនៅស្ញៀម និងប្រកាសផ្តល់ប្រាក់ ១លានដុល្លារអាមេរិក សម្រាប់ពត៌មានណាមួយរបស់គាត់។

    ការលេចមុខរបស់ Hamza bin Laden វ័យ ៣០ឆ្នាំ ដែលគំរាមវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិកនេះ គឺដើម្បីសងសឹកជូនឪពុក ដែលកងកម្លាំងពិសេសរបស់អាមេរិកបានសម្លាប់ឪពុករបស់លោកកាលពី ឆ្នាំ២០១១។ កាលនោះលោក Osama Bin Laden គឺកំពុងរស់នៅលាក់ខ្លួនក្នុងតំបន់ Abbottabad ដែលជាទីប្រជុំជននៅប៉ាគីស្ថាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: