សិស្សស្រីថ្នាក់ទី៧មួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាធ្វើបាបសិស្សស្រី២នាក់ គំ-រា-មមិនឲ្យចូលថ្នាក់រៀន ត្រូវបានបញ្ចូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលវង់ហើយ
- September 14, 2023
រាជធានីភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងសិស្សស្រីមួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាវាយសិស្សស្រី ២នាក់ហើយថតបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក និងគំរាមមិនឲ្យចូលថ្នាក់រៀន រហូតដល់ជនរងគ្រោះខ្លាចមិនហ៊ានចូលសាលារៀនអស់ពេលជាងមួយខែ ត្រូវបានសមត្ថកិច្ចបញ្ចូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលវង់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

បើយោងតាមប្រភពពីអ្នកសារព័ត៌មាន ក្នុងស្រុក មុននេះបន្តិច បានឱ្យដឹងថា៖ «បន្ដិចទៀតបានឃើញមុខសិស្សស្រីក្លាហានថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ហើយ។ ដឹងរឿងពិតជាអាណិតក្មួយរងគ្រោះណាស់ មួយខែហើយដែលត្រូវគេធ្វើបាប ហើយលាក់ក្រុមគ្រួសារ និងគ្រូ ។ »
សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេររៀបរាប់ឱ្យដឹងថា៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូកប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគំរាមគ្នា (តែចូលរៀនវាឃើញវាវ៉ៃ) រឿងមួយខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគំរាម គាត់សុខចិត្ដអត់ចូលសាលាជិតមួយខែ រហូតដល់គ្រូតេមកប្រាប់ម៉ាក់ប៉ាខ្ញុំ។
ម្ចាស់គណនីខាងលើបានបន្ថែមទៀតថា៖ « ក្នុងវីដេអូពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាចែករំលែកឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)» ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងនោះ ម្ចាស់គណនី Houy Chenn បានបន្ថែមនៅក្នុងខមិនទៀតថា៖ «វីដេអូនឹងខាងក្មេងទំនើងវ៉ៃហើយគាត់ផ្ញើចែកចាយ ឱ្យគ្នាគាត់មើលរហូតដល់អ្នកស្គាល់គាត់ផ្ញើតមកឱ្យប្អូនខ្ញុំវិញ សួរថាមុខគ្នាទុកកន្លែងណា គ្នាខ្មាសគេប៉ុណ្ណា» ៕







ប្រភព៖ Sea Seakleng សៀ សៀកឡេង
- Share This Post:






