រថយន្តទាំង១០ស៊េរី ដែលមានម៉ាស៊ីនល្អបំផុតក្នុងឆ្នាំ២០១៩
- March 1, 2019
អង្គការ WardsAuto ថ្មីៗនេះ បានចេញផ្សាយនូវម៉ាស៊ីនរថយន្តល្អបំផុតទាំង ១០ លើក ទី២៥ នៅទូទាំងពិភពលោក។ ជាធម្មតាការវាយតម្លៃនឹងមានទៅលើទាំងរថយន្តប្រភេទម៉ាស៊ីនម៉ាស៊ូត រថយន្តអគ្គិសនី និងរថយន្តប្រភេទឥន្ធនៈ -ល-។ ឆ្នាំ២០១៩ នេះក៏វាមិនខុសពីឆ្នាំមុនដែរ ដែលរថយន្តនឹងត្រូវបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងស្របតាមស្តង់ដារជាទីបំផុតបំផុត។ យ៉ាងណាមិញអត្ថបទនេះនឹងបង្ហាញអស់លោកអ្នកពីម៉ាស៊ីនរថយន្តដ៏ល្អបំផុតទាំង ១០ របស់ពីភពលោក វាយតម្លៃដោយ WardsAuto៖
១. ម៉ាស៊ីនស៊ីឡាំង 6 (ជាជួរ), ទំហំចំណុះ 3.0លីត្រ turbocharged, DOHC នៅក្នុងរថយន្ត BMW X5

ម៉ាស៊ីន B58 ស៊ីឡាំង 6ជួរ របស់ BMW នេះទទួលបានកោតសរសើរមិនដាច់ពីមាត់ សម្រាប់ប្រព័ន្ធដំណើរការរលូន និងប្រព័ន្ធចាប់ផ្តើម/បញ្ឈប់ របស់វា។ វាក៏បានឈ្នះឆ្នោត សម្រាប់ ឆ្នាំ២០១៦ និង ២០១៧ ផងដែរ។

២. ម៉ាស៊ីនទំហំចំណុះ 6.2លីត្រ OHV V8 ជាមួយនឹងការគ្រប់គ្រងប្រេងឥន្ធនៈដ៏អស្ចារ្យរបស់ Chevrolet Silverado

ម៉ាស៊ីន V8 របស់ GM បានឈ្នះការកោតសរសើរពីប្រព័ន្ធគ្រប់គ្រងប្រេងឥន្ធនៈរបស់វា ដែលអាចបិទស៊ីឡាំង (មិនចាំបាច់) មិនឱ្យស៊ីប្រេងឥន្ធនៈ ដែលធ្វើឱ្យមានការកាត់បន្ថយការប្រើប្រាស់ប្រេងបានខ្ពស់។

៣. ម៉ាស៊ីនចំណុះ 5.០លីត្រ, DOHC, V8 ដែលមាននៅក្នុង Ford Mustang GT/Bullitt

ម៉ាស៊ីន Bullitt របស់វា គឺមានកម្លាំង 480សេះ និងប្រើប្រាស់តែ 20hp ទៅលើប្រភេទ GT ប៉ុន្តែចំពោះនៅលើផ្លូវថ្នល់វិញ Bullitt នឹងបង្ហាញឱ្យឃើញពីភាពយកចិត្តទុកដាក់ និងបង្ហាញពីកម្លាំងដ៏ខ្លាំងរបស់វា។

៤. ម៉ាស៊ីនចំណុះ 3.0លីត្រ, DOHC, turbodiesel V6 មានក្នុង Ford F-150

ម៉ាស៊ីន PowerStroke V-6 នេះបានធ្វើឱ្យ Ford F-150 ទទួលបានការកោតសរសើរ ដោយសារកម្លាំងដ៏ខ្លាំង និងការសន្សំសំចៃប្រេង ដោយស៊ីប្រេងឥន្ធនៈតែ 9លីត្រ/100គីឡូម៉ែត្រ។

៥. ម៉ាស៊ីនចំណុះ 2.0លីត្រ, Atkinson-cycle i-VTEC ស៊ីឡាំង 4ជួរ ជាមួយនឹងការរួមបញ្ចូលប្រព័ន្ធដ្រាយកូនកាត់អគ្គិសនី មាននៅក្នុង Honda Accord Hybrid

ជាប្រភេទម៉ាស៊ីន mid-range និងកម្លាំងបង្វិលជុំដ៏អស្ចារ្យ សម្រាប់ចរាចរណ៍រុករករបស់លោកអ្នក។ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ដូចជារថយន្តស្ព័រនៅក្នុង sport mode របស់វា។

៦. ម៉ាស៊ីនប្រេងកម្លាំង 120-kW ជាមួយនឹងប្រព័ន្ធដឹកជញ្ជូនអគ្គិសនី មាននៅក្នុង Hyundai Nexo

បើយោងតាម WardsAuto Nexo ទទួលបានការសរសើរ សម្រាប់រូបរាងទាន់សម័យ និងអារម្មណ៍ «បើកបរដ៏អស្ចារ្យ» របស់វា។

៧. ប្រព័ន្ធថាមពលអគ្គិសនី 150 kW របស់ Hyundai Kona EV

WardsAuto បានសរសើរ Kona EV សម្រាប់ភាពល្អប្រសើរស្រដៀងនឹង Tesla ដែលសាកថ្មម្តងជិះបាន 258ម៉ាយ និងការបង្កើនល្បឿនដ៏ខ្លាំងក្លារបស់វា។

៨. ម៉ាស៊ីនចំណុះ 2.0លីត្រ, DOHC, variable-compression, turbocharged, ស៊ីឡាំង 4ជួរ មាននៅក្នុង Infiniti QX50

អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះម៉ាស៊ីន QX50 ដែលមានរូបរាងតូច ប៉ុន្តែកម្លាំងរបស់វាគឺមិនចាញ់ម៉ាស៊ីនធំៗនោះឡើយ។

៩. ម៉ាស៊ីនចំណុះ 2.0, Atkinson-cycle, ស៊ីឡាំង 4ជួរ ជាមួយនឹងប្រព័ន្ធដ្រាយអគ្គីសនីកូនកាត់ មាននៅក្នុង Lexus UX 250h

ក្នុងអំឡុងពេល ១៨ឆ្នាំ មកនេះ ក្រុមហ៊ុនតូយ៉ូតាបានក្លាយជាអ្នកនាំមុខក្នុងសមរភូម់ិម៉ាស៊ីនកូនកាត់។ ជាក់ស្តែង Lexus UX 250h ជាជោគជ័យមួយក្នុងចំណោមជោគជ័យជាច្រើន ហើយម៉ាស៊ីនកូនកាត់របស់វានឹងធ្វើឱ្យការបើកបររបស់លោកអ្នកមានសំឡេងស្ងាត់ និងកម្លាំងខ្លាំង។

១០. ម៉ាស៊ីនចំណុះ 3.6លីត្រ, DOHC, V6 ជាមួយនឹងជំនួយកូនកាត់ ដែលមាននៅក្នុង RAM 1500

ជាមួយនឹងម៉ាស៊ីនប្រេង និងម៉ាស៊ីនជំនួយធ្វើការយ៉ាងល្អជាមួយគ្នា ធ្វើឱ្យ RAM 1500 បើកបរប្រកបដោយភាពជឿជាក់ និងសន្សំប្រេងបានយ៉ាងល្អបំផុត។

អត្ថបទ៖ លីដា
ប្រភព៖ businessinsider
- Share This Post:






