របាយការណ៍មួយបង្ហាញថា ពលរដ្ឋជប៉ុនម្នាក់ក្នុងចំណោម ១០នាក់មានអាយុលើសពី ៨០ឆ្នាំ ខណៈជប៉ុនជាប្រទេសមានមនុស្សចាស់ច្រើនជាងគេក្នុងចំណោមប្រទេស ២០០នៅលើពិភពលោក
- BY
- Pheakdey
- September 18, 2023
ជប៉ុន៖ របាយការណ៍មួយរបស់រដ្ឋាភិបាលជប៉ុនដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះបានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជប៉ុនដប់នាក់មានអាយុ ៨០ឆ្នាំឬលើស ៨០ឆ្នាំ ដែលនេះគឺជាតួលេខមនុស្សចាស់ដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេ។ តាមរយៈតួលេខនេះបានធ្វើឲ្យជប៉ុនក្លាយជាប្រទេសដែលមានចំនួនមនុស្សចាស់ច្រើនជាងគេនៅក្នុងចំណោមប្រទេសចំនួន ២០០នៅលើពិភពលោកផងដែរ។
នៅក្នុងរបាការណ៍ដដែលនេះបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះគឺពលរដ្ឋជប៉ុនដែលមានអាយុលើសពី ៨០ឆ្នាំមានចំនួន ១២,៥លាននាក់ ខណៈតួលេខនេះគឺមានចំនួនច្រើនជាង ១០% នៃប្រជាពលរដ្ឋសរុប។ ដោយឡែកសម្រាប់ពលរដ្ឋជប៉ុនដែលមានអាយុចន្លោះពី ៧៥ឆ្នាំមកដល់៨០ឆ្នាំវិញគឺមានចំនួន ២០លាននាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាននោះទេនៅក្នុងប្រទេសជប៉ុន។ គួរបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២១ ជប៉ុនមានពលរដ្ឋសរុបចំនួន ១២៥លាននាក់ ខណៈភាគច្រើនៃពលរដ្ឋជប៉ុនគឺជាមនុស្សចាស់ដែលអាយុលើសពី ៦០ឆ្នាំឡើងទៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: