ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប «ITCZ» អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ
- BY
- srey nuch
- September 19, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់ទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ °C
– នៅរាជធានី និង បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។
– ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០% ។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នៅបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។
– ផ្ទៃរងទឹកភ្លៀង rain of area ៦០-៧០%។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
– ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០%
– នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post: