ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ាគីស្ថានដោះលែងអ្នកបើកយន្តហោះជនជាតិឥណ្ឌាឱ្យត្រឡប់មកវិញ ដែលជាកាយវិការសន្តិភាពរវាងប្រទេសទាំង២

    BY autoadmin March 2, 2019
    ប៉ាគីស្ថានដោះលែងអ្នកបើកយន្តហោះជនជាតិឥណ្ឌាឱ្យត្រឡប់មកវិញ ដែលជាកាយវិការសន្តិភាពរវាងប្រទេសទាំង២

    អ្នកបើកយន្តហោះជនជាតិឥណ្ឌាម្នាក់ដែលប៉ាគីស្ថានបានចាប់ខ្លួន ពេលនេះវិលត្រឡប់មកកាន់ប្រទេសឥណ្ឌាវិញហើយ កាលពីថ្ងៃសុក្រ ទី១ ខែមីនា បន្ទាប់ពីត្រូវបានដោះលែងនៅក្នុងអ្វីដែលទីក្រុង អ៊ីស្លាមបាដ ហៅថាជា «កាយវិការសន្តិភាព» បន្ទាប់ពីមានភាពតានតឹងរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំមកនេះ។

    ប៉ុន្តែអំពើហិង្សាថ្មីៗបានផ្ទុះឡើងនៅ Kashmir ដែលជាទឹកដីព្រំដែនរបស់ឥណ្ឌា ដោយមានមនុស្ស ៧នាក់ ត្រូវបានសម្លាប់។ ហើយនេះវាបង្ហាញថា ការកើនឡើងនៃភាពតានតឹងដែលបណ្តាលមកពីការស្លាប់របស់ទាហានឥណ្ឌាចំនួន ៤០នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែមុន ប្រហែលជាមិនទាន់បញ្ចប់នៅឡើយទេ។

    មេបញ្ជាការ Wing Abhinandan Varthaman ដែលត្រូវបានប៉ាគីស្ថានបាញ់ទម្លាក់កាលពី ថ្ងៃពុធ នៅម្តុំ Kashmir ដែលជាតំបន់ព្រំដែនជាមួយនឹងគូប្រជែងអាវុធនុយក្លេអ៊ែរតាំងពី ឆ្នាំ១៩៤៧។ ហើយការដោះលែងអ្នកបើកយន្តហោះជនជាតិឥណ្ឌានេះ ប៉ាគីស្ថានសង្ឃឹមថា ឥណ្ឌានឹងរំសាយភាពតានតឹងជាមួយនឹងប៉ាគីស្ថាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: