អន្តរជាតិ
ហាងកាហ្វេ Starbucks ធំបំផុតនៅលើពិភពលោកបើកសម្ពោធនៅក្នុងប្រទេសជប៉ុន
BY autoadmin
March 4, 2019
សម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ Starbucks ប្រាកដជាបានដឹងហើយថា កាហ្វេក្រោមម៉ាកយីហោនេះមានឈ្មោះល្បីល្បាញជុំវិញពិភពលោក និងមានសាខាលក់នៅតាមបណ្តាប្រទេសជាច្រើនផងដែរ។ ថ្មីៗនេះហាងលក់កាហ្វេ Starbucks ថ្មីមួយបានបើកលក់នៅក្នុងប្រទេសជប៉ុន និងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់មហាជនទូទៅ ព្រោះតែវាជាហាងកាហ្វេ Starbucks ធំជាងគេបំផុតក្នុងពិភពលោក។
ហាងកាហ្វេធំជាងគេលើពិភពលោកនេះលាតសន្ធឹងលើផ្ទៃដី ២,៩៧៣ ម៉ែត្រការ៉ែ និងមានកំពស់៤ ជាន់ ជាមួយនឹងការរចនាម៉ូតយ៉ាងប្រណិត។ ក្នុងឱកាសនៃការបើកសម្ពោធហាងកាហ្វេដ៏ធំជាងគេនេះ គេបានសង្កេតឃើញមានអ្នកសារព័ត៌មាន និងមហាជនទូទៅជាច្រើនបានទៅចូលរួមយកព័ត៌មាន និងភ្លក់រសជាតិដ៏ឆ្ងាញ់របស់កាហ្វេ ដែលមានដើមកំណើតពីអាមេរិកមួយនេះ។ លោកអ្នកអាចទស្សនារូបភាពនៃហាងកាហ្វេដ៏ធំនេះដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark









