អន្តរជាតិ
ស្ត្រីម្នាក់ត្រូវបានពស់ចឹកខណៈកំពុងសម្រាន្តលក់ ប៉ុន្តែជាសំណាងល្អពស់ចឹកចំស្រោមជើងក្រាស់របស់គាត់
BY autoadmin
March 2, 2019
ស្រ្តីម្នាក់ដែលរស់នៅក្នុងទីក្រុងបាងកក បានស្ទុះរត់ចេញពីបន្ទប់ភ្លាមៗខណៈដែលគាត់បានបញ្ចាំងពិលឃើញពស់មួយក្បាលនៅក្នុងបន្ទប់របស់គាត់។ ជាការពិតគាត់បានភ្ញាក់ដឹងខ្លួន ដោយសារពស់នោះបានចឹកជើងរបស់គាត់ ប៉ុន្តែជាសំណាងល្អ ដែលពស់មួយក្បាលនោះបានចឹកចំស្រោមជើងក្រាស់របស់គាត់ និងមិនបានបណ្តាលឱ្យគាត់រងគ្រោះថ្នាក់អ្វីនោះទេ។
ស្ត្រីដែលជាជនរងគ្រោះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះរបស់គាត់ ហើយពស់នេះត្រូវបានគេកំណត់ថា ជាពស់ថ្លាន់ ហើយវាបានលបលូនចូលបន្ទប់របស់គាត់នៅម៉ោងប្រហែលជា ២ និង ១៥នាទី ទៀបភ្លឺ។ ភ្លាមៗនោះគាត់បានរត់គេចពីបន្ទប់ និងរាការណ៍ទៅមន្ត្រីដែលពាក់ព័ន្ធ ហើយជាសំណាងល្អដែលគាត់មិនមានរងរបួសអ្វីឡើយ។ ពស់មួយក្បាលនេះក៏ធ្លាប់ត្រូវបានគេចាប់បានម្តងដែរ ប៉ុន្តែពួកគេដោះលែងវាវិញ ហើយម្តងនេះក៏ពួកមន្ត្រីដោះដែលវាទៅក្នុងប្រឡាយទឹកនៅជិតនោះវិញដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ thethaiger