អន្តរជាតិ
កាបូបខ្នាតតូចម៉ាក Jacquemus កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ បន្ទាប់ពីបានបង្ហាញខ្លួននៅឯ Paris Fashion Week
BY autoadmin
March 2, 2019
ថ្មីៗនេះ Jacquemus ដែលជាម៉ាកយីហោរបស់បារាំងដ៏ល្បីល្បាញ បានដាក់បង្ហាញនូវកាបូបដៃដ៏តូច ធំជាងម្រាមដៃបន្តិច និងស្ទើរតែដាក់កូនសោ ១ មិនចូល នៅឯ Paris Fashion Week សម្រាប់រដូវរងា និងរដូវស្លឹកឈើជ្រុះ ប្រចាំ ឆ្នាំ២០១៩/២០២០ របស់ខ្លួន ជាមួយនឹងការចាប់អារម្មណ៍ជាច្រើនពីអ្នកគាំទ្រ។ ប្រភពដដែលក៏បានឱ្យដឹងដែរថា កាបូបតូចនេះមានតម្លៃចាប់ពី ៣៤៥ដុល្លារ ដល់ ៧៩៥ដុល្លារអាមេរិក។
ម៉ាក Jacquemus ដែលបង្កើតឡើងដោយលោក Simon Porte Jacquemus តាំងពី ឆ្នាំ២០១០ ពេលនេះកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងច្រើន ដោយសារការដាក់បង្ហាញកាបូបតូចៗដែលជាម៉ូដែលថ្មីបំផុតរបស់ខ្លួននៅឯកម្មវិធី Paris Fashion Week ជាមួយនឹងពណ៌ឱ្យជ្រើសរើស ៤ គឺ៖ ពណ៌ស ពណ៌ផ្កា ឈូកពណ៌ ទឹកក្រូច និងពណ៌ក្រហម ជាមួយនឹងអក្សរ «J» តូចមួយនៅពីលើដែលតំណាងឱ្យម៉ាក Jacquemus នេះផ្ទាល់៕









អត្ថបទ៖ លីដា
ប្រភព៖ dailymail