ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Thai Airways International ខាតបង់អស់ជាង ៣៦០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៨

    BY autoadmin March 2, 2019
    ក្រុមហ៊ុន Thai Airways International ខាតបង់អស់ជាង ៣៦០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៨

    ក្រុមហ៊ុន Thai Airways International បានរាយការណ៍ថា ខ្លួនបានខាតបង់ទឹកប្រាក់ចំនួន ១១.៦ពាន់លានបាត (ប្រហែល ៣៦០,០០០,០០០ លានដុល្លារអាមេរិក)សម្រាប់ ឆ្នាំ២០១៨ ធៀបនឹងការខាតបង់ ២.១ពាន់លានបាត នៅក្នុង ឆ្នាំ២០១៧។ ការខាតបង់ក្នុង ១ហ៊ុន កើនឡើងដល់ចំនួន ៥.៣៣បាត ធៀបនឹង ០.៩៧បាត ក្នុង ឆ្នាំ២០១៧ ។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ផ្សារហ៊ុនថៃកាលពី ថ្ងៃសុក្រ ម្សិលមិញ។

    ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានចំណាយប្រាក់ (one-time expense) ផងដែរកាលពីឆ្នាំមុន បន្ទាប់ពីដឹងថា ទឹកប្រាក់ ៣.៤ពាន់លានបាត ពីថ្លៃទ្រព្យសកម្ម និងរំលស់យន្តហោះបានខាតបង់ ខនៈការចំណេញពីការប្តូររូបិយ​ប័ណ្ណបរទេសមានចំនួន ៩១១លានបាត។ ទ្រព្យសកម្មមានចំនួន ២៦៨.៧ពាន់លានបាត ពោលគឺធ្លាក់ចុះ ៤.៣ភាគរយ ធៀបនឹងឆ្នាំមុន ខណៈបំណុលបានធ្លាក់ចុះ ០.២ភាគរយ មកនៅត្រឹម ២៤៨.៣ពាន់លានបាត។ ចំនួនអ្នកចូលហ៊ុនបានធ្លាក់ចុះ ៣៦.១ភាគរយ នៅត្រឹម ២០.៤ពាន់លានបាត ដោយសារតែការខាតបង់នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thephuketnews

    Share This Post: