ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក គីម ជុងអ៊ុន មានប្រសាសន៍ថា ចង់ជួបមេដឹកនាំអាមេរិកម្តងទៀត បន្ទាប់ពីលោក ត្រាំ ចេញពីកិច្ចប្រជុំកំពូលនៅហាណូយទាំងកណ្តាលរសៀល

    BY autoadmin March 2, 2019
    លោក គីម ជុងអ៊ុន មានប្រសាសន៍ថា ចង់ជួបមេដឹកនាំអាមេរិកម្តងទៀត បន្ទាប់ពីលោក ត្រាំ ចេញពីកិច្ចប្រជុំកំពូលនៅហាណូយទាំងកណ្តាលរសៀល

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា នឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបន្តការចរចានុយក្លេអ៊ែរ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ រវាងមេដឹកនាំទាំង២ មិនទទួលបានផលអ្វីកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការខ្វែងគំនិតគ្នាលើការបន្ធូរបន្ថយទណ្ឌកម្ម និងការខ្វែងគំនិតគ្នាទៅនឹងការទាមទាររបស់ក្រុងព្យុងយ៉ាង។

    ការសន្យារបស់លោក គីម ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA ។ នៅក្នុងរបាយការណ៍ដែលផ្តល់ទស្សនវិស័យសុទិដ្ឋិនិយមជាងអ្នកការទូតជាន់ខ្ពស់របស់របបនេះ ដែលបានផ្តល់នៅក្នុងសន្និសិទសារព័ត៌មានដ៏កម្រមួយប៉ុន្មានម៉ោងមុននេះ។ លោក គីម បានសម្តែងនូវការកោតសរសើរចំពោះ «ការខិតខំប្រឹងប្រែងយ៉ាងសកម្មឆ្ពោះទៅរកលទ្ធផល» និងបានហៅកិច្ចពិភាក្សាតុមូលកាលពីនៅហាណូយថាជា «ផលិតភាព» ៕

    អត្ថបទ៖ លីដា
    ប្រភព៖ bloomberg

    Share This Post: