ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ឈ្មោះ អ៊ុ​ច សម្បត្តិ និង​បក្សពួក ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន

    BY Liny Chan October 1, 2023
    ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ឈ្មោះ អ៊ុ​ច សម្បត្តិ  និង​បក្សពួក ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន

    (ភ្នំពេញ)៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថគ្រួសារកក់ក្តៅ ឯ.ក។ ក្នុងនោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ឈ្មោះ អ៊ុ​ច សម្បត្តិ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​បក្សពួក ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា ក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក នៅតែមិនគោរព​ និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យា ថែមទាំងបានចេញលិខិតបំភ្លឺជាសាធារណៈលេខ ៣៦៨/HHB/៣២ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈមេធាវីតំណាងរបស់ខ្លួន ដោយធ្វើការវាយប្រហារមកលើក្រសួងសុខាភិបាល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងយល់ខុសទៅលើចំណាត់ការតាមផ្លូវច្បប់របស់ក្រសួងសុខាភិបាល ដែលបានធ្វើកន្លងមក។

    ក្រសួងបន្ថែមទៀតថា រហូតមកដល់ពេលនេះ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក នៅតែមិនគោរព និងមិនអនុវត្តតាមវិធានការរបស់ក្រសួងជំនាញ ហើយបន្ដធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ដោយពុំមានមូលដ្ឋានសមស្រប និងមានចេតនាញុះញង់បង្កចលាចល ព្រមទាំងបំពុលបរិយាកាសនៅក្នុងសង្គម។ ក្រសួងសុខាភិបាលនឹងចាត់វិធានការយ៉ាងតឹងរ៊ឺងលើ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួកទៅតាមផ្លូវច្បាប់។ សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតនៅខាងក្រោម៖

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay