ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ព្រោះនាយកសាលាជាតួអង្គសំខាន់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស

    BY Liny Chan October 5, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ព្រោះនាយកសាលាជាតួអង្គសំខាន់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា។ សម្ដេចធិបតី បានលើកឡើងការណែនាំនេះ នៅក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ៖ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «នាយកសាលាសំខាន់ណាស់ នាយកសាលាគឺជាអ្នកទទួលខុសត្រូវដឹកនាំផ្ទាល់ ជាគំរូនៅក្នុងសាលាសម្រាប់គ្រូ និងសម្រាប់សិស្ស បើនាយកសាលាគាត់ល្អគាត់មានការគ្រប់គ្រង មានវិន័យសម្រាប់ខ្លួនឯង គាត់ជាគំរូ គ្រូក៏ទៅតាមហ្នឹង ហើយគ្រូក៏ជាគំរូរបស់សិស្ស អីចឹងគំរូតាមគ្នា នាយកសាលាសំខាន់ គាត់ជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុង នាយកសាលាដូចជាឪពុកស្ថាប័នអីចឹង កូនទាំងអស់នៅជុំគ្នាដោយសារឪម៉ែ សាលាបែកបាក់មួយផ្នែកតូចក៏ប្រហែលអាចមានធាតុផ្សំនៃការដឹកនាំ ឬ​មួយសមត្ថភាពដឹកនាំរបស់នាយកសាលាដែរ »។

    សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ « នាយកសាលាគឺជាអ្នកកំណត់នៃគោលការណ៍ដែលជះឥទ្ធិពលបរិស្ថាននៅក្នុងសាលារៀន។ សាលាមានវិន័យល្អ លោកគ្រូសប្បាយចិត្តទៅបង្រៀនកូនសិស្ស តែបរិស្ថានក៏បានធ្វើឱ្យលោកគ្រូ អ្នកគ្រូមិនចូលចិត្តទៅបង្រៀនដែរ។ ជាក់ស្តែង សាលាមួយល្អ បរិស្ថានល្អ ឪពុកម្តាយក៏គាំទ្រផងដែរ »។

    សម្តេចបន្ថែមថា «ការជ្រើសរើសនាយកសាលាសំខាន់ណាស់ ឥឡូវយើងមានវិមជ្ឈការ ថ្ងៃមុនខ្ញុំឱ្យឯកឧត្តម ស សុខា ពិភាក្សាជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រឿងវិមជ្ឈការនៃការរើសនាយក ពិតណាស់យើងចង់បញ្ជូនសិទ្ធិ នៅក្នុងការជ្រើសរើស ហើយស្រុកខ្លះ អភិបាលស្រុកជាអ្នករើសនាយកសាលា យើងមិនដកសិទ្ធិពីគាត់ទេ ប៉ុន្តែយើងត្រូវមានយន្តការណាសម្រាប់គ្រប់គ្រង ព្រោះតែនាយកសាលាមួយៗ ត្រូវអនុវត្តន៍ផែនការពីថ្នាក់ជាតិទៅ រឿងអប់រំ និងសុខាភិបាល ត្រូវមានស្តង់ដារនៃការអនុវត្តន៍ ប៉ុន្តែប្រសិនបើជាគាត់ឯករាជ្យ ស្វយ័តតែឯង គាត់ស្តាប់តាមចៅហ្វាស្រុក ដែលមិនមានជំនាញខាងអប់រំ ដូច្នេះគឺពិបាក។ ថ្ងៃនេះ អភិបាលខេត្តមកទីនេះស្រាប់ ត្រូវធ្វើម៉េចយកចិត្តទុកដាក់ ប្រធានមណ្ឌលសុខាភាព ហើយនាយកសាលា ព្រោះដំណាក់កាលអាណត្តិនេះ ជាដំណាក់កាលពង្រឹង ជាជាងពង្រីក ពង្រឹងអ្វីដែលមានស្រាប់ ជាពិសេសផ្តោតទៅលើស្ថាប័ន ហើយពង្រឹងសេវាផ្តោតទៅមូលដ្ឋាន»។

    សម្ដេចបានបន្ថែមទៀតថា៖ «អ៉ីចឹងការរើសនាយកសាលាត្រូវធ្វើម៉េច គិតគូរ ហើយចាំលើកយោបល់មកខ្ញុំ ថាយើងធ្វើម៉េច ព្រោះបើយើងរើសមិនស្រួល យើងពិបាក យើងមនោសញ្ចេតនាជាមួយមនុស្សម្នាក់ ប៉ុន្តែ ធ្វើខូចអនាគតមួយស្រុករបស់យើង តើយើងទទួលខុសត្រូវទេ? បើយើងរើសបាននាយកសាលាដែលល្អ គាត់ប្រាកដប្រជា គាត់ដឹកនាំសាមគ្គី គាត់ជំនាញ កូនចៅយើង រួមទាំងកូនចៅហ្វាយស្រុក ដែលទៅរៀនគឺល្អហើយ» ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay