ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា និស្សិតខ្មែរនៅអ៉ីស្រាអែលមានចំនួន ៤៥៤នាក់ ក្នុងនោះ ៣២៣នាក់បានជម្លៀសទៅកន្លែងសុវត្ថិភាព ខណៈ ១៣១នាក់ទៀតនៅតំបន់ដែលមានហានិភ័យនៅឡើយ

    BY Liny Chan October 10, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា និស្សិតខ្មែរនៅអ៉ីស្រាអែលមានចំនួន ៤៥៤នាក់ ក្នុងនោះ ៣២៣នាក់បានជម្លៀសទៅកន្លែងសុវត្ថិភាព ខណៈ ១៣១នាក់ទៀតនៅតំបន់ដែលមានហានិភ័យនៅឡើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា និស្សិតខ្មែរនៅអ៉ីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះជម្លៀសទៅកន្លែងសុវត្ថិភាព ៣២៣នាក់ និងជាង១០០នាក់ទៀត មិនទាន់បញ្ជូនទៅតំបន់សុវត្ថិភាពនៅឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ។

    សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « គិតត្រឹមម៉ោង ៧ ព្រឹកមិញនេះ យើងបានរកឃើញថា មាននិស្សិតខ្មែរចំនួន ៤៥៤នាក់ ហើយក្នុងនោះយើងបានជម្លៀសចេញ ៣២៣នាក់ទៅកន្លែងសុវត្ថិភាព នៅនិស្សិត ១៣១នាក់ទៀត នៅតំបន់ដែលនៅហានិភ័យនៅឡើយ ដែលយើងនៅបន្តសហការ បើសិនជាយើងមិនមានទិន្នន័យ មិនដឹងថាគាត់នៅកន្លែងណា យើងពិបាករក ពិបាកជួយ ពិបាកអន្តរាគមន៍ អ៉ីចឹងនេះជាគោលដៅធំរបស់យើង ហើយវាអត់ខុសគ្នាទេនៅក្នុងការជួយ និស្សិតរបស់យើងនៅអ៉ីស្រាអែលកំពុងតែប្រឈមនេះ »។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមាននៅប្រទេសអ៉ីស្រាអែល ក៏ដូចជា គ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជា ឱ្យបានជ្រាបថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើងនៅប្រទេសអ៉ីស្រាអែល ជាពិសេសនិស្សិតរបស់យើង គឹជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដែលយើងបានខិតខំបន្តជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរ អ៉ីស្រាអែល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើង​ជាពិសេសនិស្សិតនៅទីនោះ បានទទួលនូវការការពារ និងសុវត្ថិភាពរបស់ខ្លួន»​៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay