ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងកម្លាំងអាកាសឥណ្ឌាបានបាញ់ទម្លាក់ Drone មួយគ្រឿងក្បែរព្រំដែន ដែលវាជាការប៉ុនប៉ងលើក ទី២ របស់ប៉ាគីស្ថាន

    BY autoadmin March 5, 2019
    កងកម្លាំងអាកាសឥណ្ឌាបានបាញ់ទម្លាក់ Drone មួយគ្រឿងក្បែរព្រំដែន ដែលវាជាការប៉ុនប៉ងលើក ទី២ របស់ប៉ាគីស្ថាន

    កាលពីថ្ងៃចន្ទកងកម្លាំងអាកាសរបស់ឥណ្ឌាបានបាញ់ទម្លាក់ Drone របស់ប៉ាគីស្ថាន ដែលបានវង្វេងចេញពីព្រំដែនរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានរាយការណ៍ថា ភាពតានតឹងនៅតែបន្តកើនឡើងខ្ពស់រវាងសត្រូវទាំងពីរនេះ ដោយយន្តហោះចម្បាំង Sukhoi-30 របស់ឥណ្ឌា បានបាញ់ទម្លាក់យានអវកាសគ្មានមនុស្សបើក UAV (Drone) ដែលជារបស់ប៉ាគីស្ថាន ក្បែរទីក្រុង Bikaner នៅរដ្ឋ Rajasthan ភាគខាងជើងប្រទេសឥណ្ឌា ជិតព្រំដែនប៉ាគីស្ថាន។

    ទីភ្នាក់ងារព័ត៌មាន Press Trust of India (PTI) បានរាយការណ៍ថា នេះជាការប៉ុនប៉ងលើក ទី២ របស់ប៉ាគីស្ថាន ដើម្បីបញ្ជូន Drone មកកាន់ទឹកដីប្រទេសឥណ្ឌាក្នុងរយៈពេល ៦ថ្ងៃ ចុងក្រោយ បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ប៉ាគីស្ថានត្រូវបានកងកម្លាំងឥណ្ឌាបាញ់ទម្លាក់កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ កន្លងទៅ។ ប្រទេសទាំងពីរនេះ កាន់តែមានភាពចម្រូងចម្រាស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា និងសម្លាប់ទាហានប៉ារ៉ារបស់ឥណ្ឌាចំនួន ៤០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: