ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ « កម្ពុជាមានកេរដំណែលដូនតាច្រើន សម្បត្តិវប្បធម៌ច្រើន ប៉ុន្តែជាអកុសលយើងមិនមានឱកាសក្នុងការបង្ហាញ ទើបតែឥលូវយើងមានសន្តិភាពទើបបានបង្ហាញហើយគេស្គាល់ច្រើន»

    BY Liny Chan October 30, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ « កម្ពុជាមានកេរដំណែលដូនតាច្រើន សម្បត្តិវប្បធម៌ច្រើន ប៉ុន្តែជាអកុសលយើងមិនមានឱកាសក្នុងការបង្ហាញ ទើបតែឥលូវយើងមានសន្តិភាពទើបបានបង្ហាញហើយគេស្គាល់ច្រើន»

    នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”​ ។

    នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសល កម្ពុជាមិនមានឱកាសបង្ហាញ។ សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ភ្នំខ្នងផ្សារ និងទេសភាពស្អាតមិនមែនទើបង្កើតនៅឆ្នាំ៩៨ ពូនភ្នំយកទៅដាក់ទេ ប៉ុន្តែដូចជាកន្លែងច្រើននៅទូទាំងប្រទេសរបស់យើង ដូចជាកេរដំណែលដូនតារបស់យើងរាប់ពាន់ឆ្នាំ ត្រូវបានបាត់ឱកាសក្នុងការបង្ហាញ នៅក្នុងការទាក់ទាញ។ ថ្ងៃមុនខ្ញុំសម្ភាសជាមួយនឹងទូរទស្សន៍ចិន នៅទីក្រុងប៉េកាំង ក៏បានលើកឡើងថា កម្ពុជាមានកេរដំណែលដូនតា សម្បត្តិវប្បធម៌ច្រើន ប៉ុន្តែជាអកុសលយើងមិនមានឱកាសក្នុងការបង្ហាញ ទើបតែឥលូវយើងមានសុខសន្តិភាពទើបបានបង្ហាញ ។ នៅខេត្តកំពង់ស្ពឺដូចគ្នា តំបន់ទាំងអស់នោះមិនអាចបង្ហាញទៅកូនចៅ តែឥលូវបង្ហាញទៅកូនចៅ យុវជនទៅច្រើន ទៅកន្លែងនោះបាន ទាញផលឱ្យសហគមនៅទីនោះបាន ដោយសារពីមុនយើងវៃគ្នា អ៉ីចឹងការដោះមីន ការបញ្ចប់សង្រ្គាម គឺផលធ្វើឱ្យតំបន់ទាំងអស់នោះទៅជាទេសចរណ៍ »៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay