ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ២ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាផ្សារភ្ជាប់រម្មណីយដ្ឋានទេសចរណ៍ និងទីតាំងដែលមានលក្ខណៈសម្បត្តិធម្មជាតិនានាជាមួយសហគមន៍មូលដ្ឋានឱ្យពួកគាត់វិនិយោគដើម្បីបានផលពីតំបន់នោះ ជាជាងយកការវិនិយោគពីក្រៅ

    BY Liny Chan October 30, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ២ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាផ្សារភ្ជាប់រម្មណីយដ្ឋានទេសចរណ៍ និងទីតាំងដែលមានលក្ខណៈសម្បត្តិធម្មជាតិនានាជាមួយសហគមន៍មូលដ្ឋានឱ្យពួកគាត់វិនិយោគដើម្បីបានផលពីតំបន់នោះ ជាជាងយកការវិនិយោគពីក្រៅ

    នៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”​ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យផលទទួលបានដល់ដៃបងប្អូនប្រជាពលរដ្ឋ។

    សម្ដេចតែជោ ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា​៖ «តំបន់ទេសចរណ៍បង្កើតមក ជាពិសេសតំបន់ខ្នងផ្សារដែលខ្ញុំលើកមកនិយាយនេះ ហើយតំបន់ផ្សេងៗដូចនៅ ធ្ពង ដូចនៅជ្រៀវ នៅគីរីរម្យ ជាដើម ធ្វើយ៉ាងណាដើម្បផ្សារភ្ជាប់ជាមួយសហគមន៍ ហើយសូមឱ្យឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត​ ភ្ជាប់ទាំងអស់ កន្លែងណាដែលមានលក្ខណៈសម្បត្តិធម្មជាតិ បេតិកភណ្ឌក៏ដោយ អ្វីក៏ដោយ ដែលអាចមានសកម្មភាពទេសចរណ៍បាន គឺធ្វើយ៉ាងម៉េច ឱ្យអាទិភាពទៅលើសហគមន៍មូលដ្ឋានដើម្បីបានផល ជាជាងយកវិនិយោគពីក្រៅសុទ្ធយកទៅវិនិយោគ។ ឱ្យសហគមន៍គាត់វិនិយោគ គាត់ថែរក្សាផង បានផលទៅគាត់ផង ហើយនេះគឺរូបមន្តដែលយើងបានធ្វើហើយ គឺត្រូវធ្វើយ៉ាងណា ដើម្បីបន្តឱ្យកាន់តែល្អ យើងជួយគាត់ យើងជួយផ្សព្វផ្សាយពាណិជ្ជកម្មឱ្យគាត់ ដើម្បីឱ្យទេសចរទៅច្រើន តែធ្វើយ៉ាងណាជួយសហគមន៍មូលដ្ឋានដើម្បីបានផល»។

    សម្ដេចបានមានប្រសាសន៍បន្ថែមផងដែរថា៖ «ធ្វើយ៉ាងណាឱ្យបានដល់ដៃប្រជាពលរដ្ឋ ហើយគ្រប់វិស័យទាំងអស់ មិនមែនតែវិស័យឧស្សាហកម្មទេ កសិឧស្សាហកម្ម ហើយនៅខេត្កំពង់ស្ពឺជាខេត្តដែលមានសក្ដានុពលណាស់ ជាខេត្តយុទ្ធសាស្រ្ត យុទ្ធសាស្រ្តយោធាក៏នៅកំពង់ស្ពឺ ព្រោះនៅកៀកនឹងភ្នំពេញ យុទ្ធសេដ្ឋកិច្ចក៏ជាខេត្តមួយសក្ដានុពលធំ អ៉ឺចឹងសក្ដានុពលធំណាស់»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay