ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ « កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗបម្រើឲ្យសេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ»

    BY Liny Chan November 2, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ « កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗបម្រើឲ្យសេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ»

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ សម្តេចធិបតី ថ្លែងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កាលមុនគេថាឱ្យតែសម្តេចតេជោ ហ៊ុន សែន ចេញទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ ហើយគេជេរមិនចេះចប់ រិះគន់មិនចេះចប់ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ ក៏គេប្រើដែរ។ ពេលសម្តេចតេជោ ខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីសូណា អ្នកដែលជេរសម្តេចរឿងខ្ចីលុយ ស្ពានធ្វើហើយក៏ឆ្លងដែរ។ អ្នកដែលជេរសម្តេចតេជោ ហ៊ុន សែន ទៅទាក់ទងតែវិនិយោគិនចិន ហើយឥលូវជេរដល់ខ្ញុំទៀត ដែលថាទាក់ទងតែវិនិយោគិនចិន នាំឲ្យបាត់អធិបតេយ្យភាពអស់ហើយ តែដល់ពេលចិនមកបើករោងចក្រ ខ្លះឲ្យកូនចៅទៅធ្វើការឲ្យចិន និងបានប្រាក់ខែដែរ។

    សម្ដេចបានគូសបញ្ជាក់ថា៖ «ដើម្បីប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណាទេ។ ហើយយើងក៏គ្មានទៅខ្ចីបំណុល រហូតដល់ជំពាក់គេវ័ណ្ឌកដែរ។ លើពិភពលោក តិចបំផុតដែលថាប្រទេសអត់មានបំណុល។ ប្រទេសខ្លះអត់មានបំណុល ក៏ចេញបំណុលខ្ចីប្រជាពលរដ្ឋខ្លួនឯងដែរ។ សូម្បី ជប៉ុន អាមេរិក និងបារាំង (ខ្ចីគេ) ដូចតែគ្នាទេ ដើម្បីការវិនិយោគ។ ប៉ុន្តែ វិនិយោគដើម្បីទទួលខុសត្រូវ មិនមែនយកលុយមក ដើម្បីទិញឡាន យកលុយមកដើម្បីទិញកប៉ាល់ហោះ យកលុយមកដើម្បីទិញអ្វីអត់បម្រើការនោះទេ គឺយើងយកលុយមកដើម្បីវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើឲ្យសេដ្ឋកិច្ច បម្រើឲ្យជាតិរបស់យើង។ ឥលូវកន្លែងខ្លះយើងមិនខ្ចីលុយទៀត យើងឱ្យវិនិយោគ គេមកដាក់ទុន យើងឱ្យរូបភាព BOT គេទៅខ្ចីលុយមក គេអ្នកជំពាក់ធនាគារ តែយើងឱ្យសិទ្ធិគេធ្វើអាជីវកម្ម ឧទាហរណ៍ធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-កំពង់សោម ត្រូវចំណាយជាង ២ពាន់លានដុល្លារ បើរដ្ឋធ្វើខ្លួនឯងរដ្ឋត្រូវទៅខ្ចីលុយជាង ២ពាន់លានដុល្លារដើម្បីយកមកធ្វើ តែយើងឱ្យក្រុមហ៊ុនឯកជនមួយមកវិនិយោគ ឱ្យគាត់ដោះសា្រយរឿងលុយកាក់ តែយើងឱ្យសិទ្ធិគាត់ធ្វើអាជីវកម្ម ប៉ុន្មានឆ្នាំចប់ត្រូវផ្ទេរមកឱ្យរដ្ឋវិញ ហើយគ្រប់ប្រទេសទាំងអស់គេធ្វើបែបហ្នឹង»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay