ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វាយសំពងក្បាលកូនខ្លួនឯង ដោយសារខឹងនឹងនាងរៀនចប់ដល់ថ្នាក់បរិញ្ញា ប៉ុន្តែនៅតែគ្មានការងារធ្វើ

    BY autoadmin March 7, 2019
    វាយសំពងក្បាលកូនខ្លួនឯង ដោយសារខឹងនឹងនាងរៀនចប់ដល់ថ្នាក់បរិញ្ញា ប៉ុន្តែនៅតែគ្មានការងារធ្វើ

    ម៉ាឡេស៊ី៖ យោងតាមប្រភព Utusan បានឱ្យដឹងថា ឪពុកម្នាក់មកពីរដ្ឋ Perak របស់ម៉ាឡេស៊ី បានប្រើញញួរដែក ដើម្បីវាយនឹងមុខកូនស្រីបង្កើត ដោយសារនាងគ្មានការងារធ្វើ។ ឪពុកម្នាក់នោះ អាយុ ៥៨ឆ្នាំ ត្រូវបានគេជឿជាក់ថា គាត់មិនពេញចិត្តនឹងកូនស្រីរបស់គាត់ ដោយសារតែនាងរកការងារធ្វើមិនបាន ទោះបីជានាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រក៏ដោយ។ មន្ត្រីប៉ូលិសបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្ទះជនរងគ្រោះ នៅក្នុងស្រុក Parit Sungai Melan ខេត្ត Kuala Kurau ។

    ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃ ទី៤ ខែមីនា ចន្លោះពីម៉ោង ៥ និង​ ៣០ ដល់ ៦ និង ៣០ នាទីល្ងាច។ ខណៈជនរងគ្រោះអាយុ ២៤ឆ្នាំ កំពុងអានគម្ពីគូរ៉ា ឪពុករបស់នាងបានយកញញួរដែក និងចាប់ផ្តើមវាយកូនស្រីរបស់គាត់។ ឪពុកជាជនដៃដល់ក៏បានវាយក្បាលកូនស្រីផ្ទប់នឹងជញ្ជាំងជាច្រើនដងផងដែរ។ ក្រោយឃើញកូនស្រីមានរបួសធ្ងន់ធ្ងរ បុរសជាឪពុកក៏បោកក្បាល់ខ្លួនឯងទៅនឹងជញ្ជាំង ហើយគាត់ក៏បានធ្វើឱ្យបាក់កដៃខ្លួនឯងផងដែរ។ យ៉ាងណានារីរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ខណៈបុរសជាឪពុកត្រូវបានចាប់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: