បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានក្រុមគ្រូពេទ្យវះកាត់ឃើញលោហៈធាតុចំនួន ៤០ ក្នុងពោះរបស់គាត់
វត្ថុលោហៈចំនួនប្រហែល ៤០ រួមមានទាំង៖ សោ កាក់ និងស៊ីមកាត -ល- ត្រូវបានក្រុមគ្រូពេទ្យយកចេញពីក្រពះបុរសជនជាតិឥណ្ឌាម្នាក់ បន្ទាប់ពីគាត់មានការឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងពោះ។ បុរសវ័យ ៥២ឆ្នាំ ម្នាក់នេះមានឈ្មោះថា Jayakumar គាត់ជាមនុស្សមានជំងឺវិកលចរិក ហើយក្រុមគ្រួសាររបស់គាត់មិនដឹងថា គាត់ចាប់ផ្តើមលេបលោហៈធាតុទាំងនេះតាំងពីពេលណានោះទេ។ បុរសជាអ្នកជំងឺត្រូវបានគេឱ្យដឹងថា ទទួលការវះកាត់រយៈពេល ៤៥នាទី ចំនួន ២ដង ទម្រាំអាចដកចេញវត្ថុចម្លែកទាំងនេះបានអស់។
លោកវេជ្ជបណ្ឌិត A.R. Venkateswaran នៃមន្ទីរពេទ្យទូទៅ Rajiv Gandhi ដែលជាអ្នកដឹកនាំដំណើរការទាំង ២ដង នេះ បានឱ្យដឹងថា អ្នកជំងឺអាចនឹងឈានដល់ការស្លាប់ ប្រសិនបើគាត់មិនទទួលបានការព្យាបាលវះកាត់ទាន់ពេល។ អ្នកជំងឺទទួលការវះកាត់ដល់ទៅ ២ដង ទម្រាំអាចយកលោហៈធាតុទាំងនោះចេញអស់។ លើក ទី១ ក្រុមគ្រូពេទ្យអាចយកលោហៈធាតុបានចំនួន ២២ ហើយបន្ទាប់មកចំនួន ១៨ ផ្សេងទៀត។ យ៉ាងណាក៏ដោយពេលនេះគាត់បានចេញពីមន្ទីរពេទ្យហើយ យើងសង្ឃឹមថា គាត់នឹងជាសះស្បើយឆាប់ៗ៕



អត្ថបទ៖ លីដា
ប្រភព៖ dailymail