PR

វិស័យបាល់ទះកាន់តែរីកចម្រើន! ភេសជ្ជៈប៉ូវកម្លាំង វើក បន្តជ្រោមជ្រែង ឧបត្ថម្ភផ្តាច់មុខនៃការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង

BY
Naren
November 9, 2023

(ភ្នំពេញ វិច្ឆិកា ២០២៣)៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំ សន្និសីទសារព័ត៌មាន និងពិធីចាប់ពូល នៃការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ និងជាការប្រកាសជ្រោមជ្រែង ឧបត្ថម្ភគាំទ្រផ្តាច់មុខពីសំណាក់ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស។

សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួត ក៏ដូចជាពិធីចាប់ឆ្នោតបែងចែកពូល នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ចូលរួមពីសំណាក់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស, លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា, លោក ទែន ឡន អគ្គលេខាធិការរង និងជាអនុប្រធានអនុគណៈកម្មការបច្ចេកទេស នៃការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង, គ្រូបង្វឹក រួមជាមួយនឹងសមាជិក សមាជិការជាច្រើននាក់ផ្សេងទៀតផងដែរ។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសពីការឧបត្ថម្ភផ្តាច់មុខដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជា។

មួយរយៈចុងក្រោយនេះ អ្វីដែលគួរឲ្យកក់សម្គាល់ជារឿយៗនោះ ឃើញថាវត្តមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមនៅក្នុងការជួយជ្រោមជ្រែង យ៉ាងស្វិតស្វាញមែន ក្នុងវិស័យកីឡា មិនថាគុនខ្មែរ និងបាត់ទាត់ប៉ុណ្ណោះទេ ងាកទៅចាប់អារម្មណ៍កាលពី Sea Game ខ្មែរប៊ែវើរីជីស ក៏បានឧបត្ថម្ភច្រើនមែនទែន ទៅដល់កីឡាករបាល់ទះកម្ពុជាយើង។

ឥឡូវនេះកាន់តែពិសេសលើសមុនទៅទៀត! ម្តងនេះលើសពីការឧបត្ថម្ភ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដាក់ចិត្ត ដាក់កាយ ចាយលុយរាបម៉ឺនដុល្លារ សហការណ៍ ជាមួយនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីស្វែងរកក្រុមដៃឯក ក្រុមកីឡាករអាជីព ជើងខ្លាំងប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣។
សូមបញ្ជាក់ថាការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង បានចាប់ផ្តើមពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក ដោយទស្សនិកជនចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រឡើយ៕

Share This Post: