ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន
- November 10, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០៖០០នាទីយប់ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមផ្លូវសាធារណៈ។

វត្ថុតាំងដកហូតរួមមាន កាបូបស្ពាយចំហៀង កាបូបដៃចំនួន៧និងសម្ភារៈជាច្រើនទៀត។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






