ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកងទ័ពត្រៀមលក្ខណៈជានិច្ច ដើម្បីទប់ស្កាត់ករណីភេរវកម្ម ដែលអាចកើតមានលើទឹកដីកម្ពុជា

    BY Khmernote Media November 11, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកងទ័ពត្រៀមលក្ខណៈជានិច្ច ដើម្បីទប់ស្កាត់ករណីភេរវកម្ម ដែលអាចកើតមានលើទឹកដីកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីទប់ស្កាត់ករណីភេរវកម្ម ព្រោះអត់មានអ្នកណាទាយដឹងថា «ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ»។ ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលកន្លងទៅ កងទ័ពបានទប់ស្កាត់ករណីភេរវកម្ម ជាច្រើនករណី ដូច្នេះ កងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈផងដែរ។ សម្ដេចធិបតីបានគូសបញ្ជាក់ទៀតថា៖ «ប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលអាចកើតមានឡើង ហើយកិច្ចការងារនេះ ជាការងារសំខាន់ យើងសង្ឃឹមថា វាមិនកើត តែយើងត្រៀមលក្ខណៈប្រសិនវាកើត អត់មានពីណាទាយបានថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ ហើយយើងក៏ធ្លាប់មានករណីជាច្រើន ដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាននៅពេលភេរវករ ក្នុងការវាយប្រហារនៅលើទឹកដីរបស់យើង»។

    សម្ដេចធិបតីក៏បានណែនាំកងទ័ពត្រូវត្រៀមលក្ខណៈ ការពារនៅតំបន់មួយចំនួន ដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមានវត្តមាននូវភ្ញៀវទេចរជាច្រើន ព្រោះថា ការគំរាមកំហែង បែបមិនប្រព្រៃណីនេះ គឺជាការឆ្លងព្រំដែន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ជនជាតិមួយ ជាមុខសញ្ញាអាចរងការវាយប្រហានៅលើប្រទេសផ្សេងៗ រួមទាំងកម្ពុជា។ ដូច្នេះត្រូវត្រៀមលក្ខណៈគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាក់ស្ដែងបញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម, ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សរ៍ទី ២១នេះ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ គឺជាសក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់ពេលវេលា៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay