ឱ្យដឹងថាស្ត្រីពេលសម្រាលកូនវេទនាប៉ុណ្ណា… បុរសជាច្រើនស្រែកយំលាន់ឮពេញផ្សារ កំឡុងពេលពួកគេសាកល្បងទំហំនៃការឈឺចាប់របស់ស្ត្រីពេលសម្រាលកូន
ជាការពិតការសម្រាលកូនគឺពិតជាមិនងាយស្រួយនោះឡើយ ហើយស្ត្រីជាម្ដាយក៏នឹងមានការឈឺចុកចាប់ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀងផង ប្រសិនបើគាត់មិនទទួលបានការមើលថែពីក្រុមគ្រូពេទ្យ និងគ្រួសារឱ្យបានដិតដល់។ ជាក់ស្តែងថ្មីៗនេះ មានវីដេអូនៅក្នុងបណ្ដាញ Tik Tok ដែលត្រូវបានផ្សព្វផ្សាយបន្តនៅក្នុង Twitter បានបង្ហាញពីភាពឈឺចុកចាប់របស់បុរស នៅពេលដែលពួកគេសាកល្បងនូវបច្ចេកវិទ្យាម៉្យាង ដែលធ្វើឱ្យពួកគេមានការឈឺចាប់ដូចនឹងស្រ្តីដែលកំពុងសម្រាលកូន។
វីដេអូមួយនោះត្រូវបានបង្ហោះបន្តដោយគណនី JidanVideo នៅលើបណ្ដាញសង្គម Twitter ជាមួយនឹងសំឡេងឮកងរំពងពេញផ្សារទំនើបមួយកន្លែងក្នុងប្រទេសចិន។ កន្លែងដែលដាក់ឱ្យបុរសសាកល្បងអំពីទំហំនៃការឈឺចាប់របស់ស្ត្រីពេលសម្រាលកូននោះមានឈ្មោះថា «Deliver Bar» ហើយនៅក្នុងវីដេអូនោះ ក្រុមបុរសបានស្រែកឮកងរំពងពេញផ្សារ ហើយមានខ្លះទៀតក៏បានរត់ទៅឱបភរិយានៅពេលបញ្ចប់ការសាកល្បង ក៏ព្រោះតែពួកគេមានការអាណិតអាសូរដល់ស្ត្រីជាមាតា និងបានដឹងនូវទំហំនៃការឈឺចាប់វេទនារបស់ស្ត្រី៕ (សូមចុចចូលបន្តទៅក្នុងបណ្តាញ Twitter ដើម្បីមើលវីដេអូទាំងអស់)
中国では今男性にも陣痛の痛さを理解してもらおうと分娩擬似体験が流行っているそうです? pic.twitter.com/SorhrtJ6SZ
— たまご動画くん (@JidanVideo) February 20, 2019
អត្ថបទ៖ លីដា
ប្រភព៖ nextshark