ព័ត៌មានជាតិ

ឃាត់ចាប់រថយន្តចង្កូតស្តាំ ៣គ្រឿង សង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ត្រូវបានកម្លាំងគយយកមករក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តកោះកុង

BY
Khmernote Media
November 14, 2023

ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូលចំនួន០៣គ្រឿង ក្នុងចំណុចផ្សេងៗគ្នារួមមាន៖

១.ម៉ាក NISSAN NAVARA ពណ៌ប្រផេះ ឆ្នាំផលិត២០១៤ ចង្កូតស្តាំប្រភេទមួយបាំងកន្លះ ពាក់ស្លាកលេខថៃ (Thai Land) នៅពេលកំពុងធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

២-ម៉ាក NISSAN NAVARA ពណ៌ប្រផេះឆ្នាំផលិត២០១៧ ចង្កូតស្តាំ មួយបាំងកន្លះ ពាក់ស្លាកលេខថៃ (Thai Land) កំពុងធ្វើចរាចរណ៍ នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

៣-ម៉ាក NISSAN NAVARA ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៩ ចង្កូតស្តាំ ប្រភេទមួយបាំង គ្មានស្លាកលេខ នៅពេលកំពុងធ្វើចរាចរណ៍នៅចំណុចភូមិបាំងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្នរថយន្តសង្ស័យទាំង ០៣គ្រឿង ត្រូវបានកម្លាំងគយនាំមករក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុងដើម្បីបន្តនីតិវិធី ៕

ប្រភព៖ GRK News

Share This Post: