ព័ត៌មានជាតិ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងពីការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងដីឡូតិ៍ ដោយគ្មានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន អិមស៊ី វីឡា ឯ.ក

BY
Khmernote Media
November 16, 2023

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីស្តីពី ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងដីឡូតិ៍ ដោយគ្មានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន អិមស៊ី វីឡា ឯ.ក(MC VILLA CO.,LTD.)។

ជាក់ស្តែង ក្រុមហ៊ុន អិមស៊ី វីឡា ឯ.ក ដែលមានទីតាំងគម្រោងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្ងោរ ខណ្ឌកំពូល រាជធានីភ្នំពេញ បាននិងកំពុងអភិវឌ្ឍលំនៅឋាន និងដីឡូត៍ពុំស្របច្បាប់ ដោយគ្មានអាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន និង ដីឡូត៍ពី៖ ន.អ.ប.។ ក្នុងនោះ ក្រុមហ៊ុនខាងលើ បាននិងកំពុងប្រកាសដាក់លក់លំនៅឋាន និងដីឡូត៍ តាមរយៈ Facebook Page ជាច្រើន រួមមានជាអាទិ៍- Borey MC Villa-អ្នកអភិវឌ្ឍន៍ផ្ទះនិងដីឡូតិ៍, M.C Villa, និង MC The Villa។ ទន្ទឹមនេះ ក្រុមហ៊ុនខាងលើក៏កំពុងមានវាទប្បដិវាទជាមួយអតិថិជន និងភាគីពាក់ព័ន្ធជាច្រើនករណី និងត្រូវបាន ន.អ.ប. បញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុង។

ខាងក្រោមនេះជាសាច់រឿង ដែលអតិថិជនម្នាក់ បានចាញ់បោកគម្រោងខាងលើ៖
បុរីដែលខ្ញុំបានទិញ ( MC Villa ) គម្រោងទី១ តម្លៃផ្ទះ ៧៥០០០ដុល្លារ
1.កក់ដំបូង ២០.១០.២០២១ ចំនួន ៥០០ដុល្លារ
2.បង់លើកទី១ ៣០.១០.២០២១ ( បង្គ្រប់ ៣០% ) ២២០០០ដុល្លារ
3.បង់ប្រចាំខែ ៣០០ដុល្លារ ( ចំនួន ១៦ខែ ) ៤៨០០ដុល្លារ
4.បង់៥% ៣១.០៣.២០២៣ បុរីថាកាត់ប្លង់អោយ ៣៧៥០ដុល្លារ
( សរុបលុយដែលខ្ញុំបានបង់ទៅបុរីចំនួន ៣១០៥០ដុល្លារ )។

១.កុងត្រាបុរី រយៈពេល១៨ខែកាន់សោចូលនៅ តាំងពីខ្ញុំកក់លុយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះគឺ ២ឆ្នាំជាងមកហើយ ផ្ទះមិនមានសំណង់ បានត្រឹមតែដីខ្យល់។
២.ម្ចាស់បុរីត្រូវគេចាប់ដាក់គុក ៣១.០៥.២០២៣ មូលហេតុចេញស៊ែកស្អុយអោយគេ។
៣.ប្រពន្ធម្ចាស់បុរីជាតំណាងឈ្មោះអោយប្ដី តែសួរអ្វីក៏ប្រាប់ថាមិនដឹង ពួកខ្ញុំដែលបានទិញផ្ទះនៅទីនោះនៅមិនទាន់មានការដោះស្រាយណាមួយឡើង។
៤.ពួកខ្ញុំដាក់លិខិតទៅខាងខណ្ឌកំបូល ខាងខណ្ឌហៅទៅសម្របសម្រួល តែអ្វីដែលពួកខ្ញុំទទួលវាមិនសមស្រប។
៥.ពួកខ្ញុំក៏បានបញ្ចូលសំណុំឯកសារដល់ដៃ ន.អ.ប តាំងពីខែសីហា ឆ្នាំ២០២៣ តែនៅរង់ចាំដំណោះស្រាយនៅឡើយ។
៦.អតិថិជន MC ជិត ១០០គ្រួសារ បុរីសង់ផ្ទះបាន៤០ (សំណង់ហេីយ 5%,10%,20%,50% ) ២៤គ្រួសារក្នុងចំណោម ១០០គ្រួសាមិនមានសំណង់ មានតែដីលិចទឹកមិនទាន់ចាក់ ប្លង់ខ្លះនៅអ្នកបញ្ចាំ បុរីមិនទាន់បង់លុយអោយម្ចាស់ដីមានបួនប្លង់សំរាប់គំរោងMC1 ប្លង់ខ្លះកាត់ឈ្មោះមកបុរីហើយ ប្លង់ខ្លះនៅ ហើយត្រូវបានយកទៅបញ្ចាំទាំងបួន។
៧.ទាំងម្ចាស់ដី ទាំងម្ចាស់បុរីយកប្លង់ទៅបញ្ចាំដោយមិនបានផ្តល់ដំណឹងដល់អតិថិជន ហើយបានប្រាប់អតិថិជនអោយយកលុយទៅបង់រំលោះប្លង់ ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: