ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមៗ! នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង នឹងរៀបចំពិធីបា-ញ់កាំជ្រួចជប៉ុន ក្នុងឱកាសអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

    BY Khmernote Media November 17, 2023
    ត្រៀមៗ! នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង នឹងរៀបចំពិធីបា-ញ់កាំជ្រួចជប៉ុន ក្នុងឱកាសអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា នៅទីតាំងសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង នឹងរៀបចំពិធីបាញ់ កាំជ្រួចដែលនាំចូលពីប្រទេសជប៉ុន ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

    បើយោងតាមការបង្ហោះរបស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៩៖០០ – ២០៖០០យប់ នៅទីតាំងសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន រដ្ឋាភិបាលទាំងពីរនឹងរៀបចំពិធីបាញ់កាំជ្រួច នាំចូលពីប្រទេសជប៉ុន ដែលមានភាពទាក់ទាញ និងផ្តល់ទស្សនីយភាពប្លែកៗជាច្រើន។ ដូច្នេះ សូមគោរពអញ្ចើញពុកម៉ែ អ៊ុំពូ មាមីង បងប្អូន យាយតា មកទស្សនាកុំបីខាន ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay