ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីប្រកាសកាលបរិច្ឆេទបើកព្រលានយន្ដហោះតម្លៃ ១.២៥ពាន់លានដុល្លារ និងផ្ទៃក្រឡា ១៣០,០០០ ម៉ែត្រការ៉េ ដែលមានទឹកធ្លាក់សិប្បនិម្មិតខ្ពស់ជាងគេក្នុងពិភពលោក Jewel Changi Airport

    BY autoadmin March 9, 2019
    សិង្ហបុរីប្រកាសកាលបរិច្ឆេទបើកព្រលានយន្ដហោះតម្លៃ ១.២៥ពាន់លានដុល្លារ និងផ្ទៃក្រឡា ១៣០,០០០ ម៉ែត្រការ៉េ ដែលមានទឹកធ្លាក់សិប្បនិម្មិតខ្ពស់ជាងគេក្នុងពិភពលោក Jewel Changi Airport

    ការទន្ទឹងរង់ចាំសម្រាប់អ្នកដំណើរ ដែលជាញឹកញាប់ហោះហើរចូលទៅក្នុងព្រលានយន្តហោះ Changi របស់សិង្ហបុរី ពេលនេះបានមកដល់ទីបញ្ចប់ហើយ។ ដោយគម្រោងរយៈពេល ៥ឆ្នាំ សម្រាប់ការរចនា និងបន្ថែមថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អាកាសយានដ្ឋាន «Jewel Changi Airport» នឹងបើកដំណើរការនៅថ្ងៃ ទី១៧ ខែមេសា។ ជាមួយនឹងដំបូលកញ្ចក់អមដោយឆ្អឹងដែកដ៏ប្រណិត ដែលមើលទៅស្រស់ស្អាតដូចរតនវត្ថុ និងមានរូបរាងដូចនំដូណាត់យ៉ាងធំអស្ចារ្យ វានឹងក្លាយទៅជាមជ្ឈមណ្ឌលកណ្តាល ដោយភ្ជាប់ស្ថានីយចំនួន ៣ របស់ព្រលានយន្តហោះ Changi នាពេលបច្ចុប្បន្ន។

    វាក៏ជាគោលដៅដែលមានសក្តានុពលផងដែរ ដោយមានផ្សារទំនើបដ៏ធំមួយដើម្បីទាក់ទាញទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរ។ វាជាស្នាដៃស្ថាបនាដោយស្ថាបត្យករដ៏ល្បីឈ្មោះនៅលើពិភពលោក គឺលោក Moshe Safdie ជាមួយនឹងផ្ទៃក្រឡា ១៣០,០០០ ម៉ែត្រការ៉េ និងចំណាយអស់ ១.២៥ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់។ វានឹងមានកម្ពស់សរុប ១០ជាន់ (៥លើដី និង ៥ខាងក្រោម) ដែលពោរពេញទៅដោយភាពទាក់ទាញជាច្រើនដូចជា៖ សួនច្បារ ហាងលក់រាយ ផ្សេងៗចំនួន ២៨០កន្លែង និងសណ្ឋាគារ YOTELAIR Singapore Changi Airport ដែលមាន ១៣០បន្ទប់។ ហើយទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃគម្រោងនេះគឺ Rain Vortex ដែលមានកម្ពស់ ៤០ម៉ែត្រ និងជាទឹកធ្លាក់សិប្បនិម្មិតដែលខ្ពស់ជាងគេក្នុងពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnn

    Share This Post: