ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកអភិរក្សរបស់អង្គការ USAID មរតកបៃតង បានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ជិតផុតពូជនៅស្រុកសៀមប៉ាង

    BY Khmernote Media November 18, 2023
    ក្រុមអ្នកអភិរក្សរបស់អង្គការ USAID មរតកបៃតង បានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ជិតផុតពូជនៅស្រុកសៀមប៉ាង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីរបស់អង្គការ USAID មរតកបៃតង បានឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្រុមអ្នកអភិរក្សរបស់ខ្លួនបានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ដែល ជិតផុតពូជនៅលើលោក កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

    មន្ត្រីរូបនោះបានបន្តថា អណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើកដែល រស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។ អណ្តើកព្រិច គឺជាប្រភេទសត្វដែលស៊ីសាច់ និងរុក្ខជាតិ ជាអាហារ។ របបអាហារចម្បងរបស់ពួកវារួមមានដូចជាស្លឹកឈើ ផ្លែឈើ ផ្សិត និង សត្វឥតឆ្អឹងខ្នង។ អណ្ដើកព្រិចភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ ហើយកម្រនឹង ចេញត្រូវពន្លឺព្រះអាទិត្យដោយ ផ្ទាល់ណាស់ ដូច្នេះពួកវាភាគច្រើនធ្វើ សកម្មភាពផ្សេងៗនៅពេលព្រឹកព្រលឹម ឬពេលព្រលប់។

    ក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែ សកម្មជាងធម្មតា។ អណ្ដើកព្រិច ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុត ដោយសារតែការ ថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូល អណ្ដើកព្រិចធ្វើឱសថបុរាណ ពាណិជ្ជកម្មសត្វ ចិញ្ចឹម និងជាអាហារ។ ការបង្ហាញខ្លួននៃ ប្រភេទសត្វជិតផុតពូជបំផុតនេះតែងតែធ្វើឱ្យយើងភ្ញាក់ផ្អើល និងរំភើបណាស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay