ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! រិទ្ធិសិទ្ធិ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST

    BY Khmernote Media November 20, 2023
    អបអរសាទរ! រិទ្ធិសិទ្ធិ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់ចំណាត់ថ្នាក់លេខ១   ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST

    រាជធានីភ្នំពេញ៖ កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កុមារា រិទ្ធិសិទ្ធិ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួម ២,៣៥៨នាក់ មកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកក។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

    តាមរយៈការបង្ហោះរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រលង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ៕ »

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay